សារព័ត៌មានកោះត្រល់

វៀតណាម​នៅតែ​បង្ក្រាប​ទៅលើ​ក្រុម​អ្នកសរសេរ​ប្លក់​

Thursday, June 20, 20130 comments

អ្នកសរសេរ ប្លក់ ង្វៀង ហ្វាង វី (Nguyen Hoang Vi ) ដើរចែក   ដើរចែកសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនៃអង្គការ   សហប្រជាជាតិ កាលពីថ្ងៃទី ៣០ ខែមេសា និង ០៥ ឧសភា   ឆ្នាំ ២០១៣ នៅតាមសួនច្បារ ។ រូបថត HRW
អ្នកសរសេរ ប្លក់ ង្វៀង ហ្វាង វី (Nguyen Hoang Vi ) ដើរចែក ដើរចែកសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនៃអង្គការ សហប្រជាជាតិ កាលពីថ្ងៃទី ៣០ ខែមេសា និង ០៥ ឧសភា ឆ្នាំ ២០១៣ នៅតាមសួនច្បារ ។ រូបថត HRW

​នៅ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៣ នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បានចេញ​សេចក្ដីថ្លែងការណ៍​ជម្រុញ ឲ្យ​វៀតណាម​ដោះលែង​ក្រុម​អ្នកសរសេរ​ប្លក់​ថា រដ្ឋាភិបាល​វៀតណាម​ត្រូវតែ​ដោះលែង​ក្រុម Blogger ដែល​ទើបតែ​ត្រូវបាន​ចាប់ខ្លួន​នាពេល​ថ្មីៗ​នេះ  ដោយ​គ្មាន​លក្ខខណ្ឌ និង​បញ្ឈប់​ជាបន្ទាន់​រាល់​ការរំលោភ បំពាន​ទៅលើ​អ្នក​បញ្ចេញ​សំឡេង​រិះគន់​រដ្ឋាភិបាល  ។ ម្ចាស់ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​នៃ​ប្រទេស​វៀត ណា​ម ត្រូវតែ​និយាយ​ជា​សាធារណៈ​ស្នើឱ្យ​អាជ្ញាធ​វៀតណាម​បោះបង់​កម្មវិធី នៃ​ច្បាប់ព្រហ្មទណ្ឌ​ដើម្បី​ផ្ដន្ទា ទោស​សកម្មជន​បញ្ចេញ​មតិ​ដោយ​សន្តិវិធី ។​
​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ អំពាវនាវ​ឲ្យ​វៀតណាម​ដោះលែង​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​ក្រុម Blogger ដែល​ទើបតែ​ត្រូវបាន​ចាប់ខ្លួន​នានា​ពេល​ថ្មីៗ​នេះ  ។ ក្រុម​ប្លក់​ហ្គើ​ទាំងនោះ  រួមមាន លោក ត្រឿ​ង យី ញ៉ឹក (Trương Duy Nhất) និង លោក ផាម វៀត ដាវ (Phạm Viết Đào)  និង​អ្នក ចលនា​តាម​បណ្ដាញ​អិន​ធើ​ណិ​ត ឌិន ញឹក វី (Đinh Nhật Uy) ។ ក្រៅពីនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ថ្កោលទោស​ចំពោះ​ការដែល​នគរបាល​វៀត​ណា​ម បានធ្វើ​ទារុណកម្ម​ចំពោះ​សកម្មជន​អិន​ធើ​ណិ​ត រួមមាន លោក ង្វៀង ជី ដឹក (Nguyễn Chí Đức)  លោក ង្វៀង វ៉ាង វី (Nguyễn Hoàng Vi) និង លោក ផាម ឡេ វឹក កាក ( Phạm Lê Vương Các) ជា​ពលរដ្ឋ​ដែល​គួរតែ​ត្រូវបាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល ។​
​លោក Brad Adams នាយក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​និយាយថា​៖  “​គោលនយោបាយ បង្ក្រាប​ទៅលើ​អ្នក​ បញ្ចេញ​សំឡេង​រិះគន់ ទោះ​មាន​ទ្រង់ទ្រាយ​ធំ ឬ តូចក្ដី រដ្ឋាភិបាល​វៀតណាម នឹង​នាំ​ឲ្យ​ប្រទេសមួយ​នេះ ធ្លាក់​កាន់តែ​ជ្រៅ​ ចូលទៅក្នុង​វិបត្តិ​”  ។ លោក Brad Adams បាន​បន្តទៀតថា “​ករណី​រដ្ឋាភិបាល​វៀត​ណា​ម​ចាប់ខ្លួន និង​បង្ក្រាប​លើ​ក្រុម Blogger នាពេល​ថ្មីៗ​នេះ បង្ហាញ​ឲ្យ​ឃើញថា រដ្ឋាភិបាល​ខ្លាច​ការរិះគន់​ជា​សាធារណៈ អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មន​ស្ស [​នៅក្នុង​ប្រទេស វៀតណាម​] ។​
​ការចាប់ខ្លួន​មនុស្ស​ជាច្រើន ត្រូវបាន​អនុវត្ត​ទៅតាម​មាត្រា ២៥៨ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​វៀត ណា​ម ដែលជា​ច្បាប់​មួយ​មាន​លក្ខណៈ​ស្រពេចស្រពិល បង្កើតឡើង​ដើម្បី​គាបសង្កត់ និង​ដាក់ទណ្ឌកម្ម​ដល់​អ្នក​និយាយ​រិះគន់​រដ្ឋាភិបាល ។
​នៅក្នុង​សេចក្ដី​ថ្លែ​ការណ៍​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ក៏បាន​រំឭក​ឡើង វិញ​នូវ​ប្រវត្តិ​នៃ​ការចាប់ខ្លួន​សកម្មជន​តស៊ូ​មតិ​វៀតណាម ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាប់ខ្លួន នាពេល​កន្លងមក​ផងដែរ ។
​លោក Brad Adams បាន​និយាយថា​៖  “​ម្ចាស់ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​នៃ​ប្រទេស​វៀតណាម  ត្រូវតែ គាំទ្រ​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​តស៊ូ​មតិ​ដើម្បី​សិទ្ធិសេរីភាព​របស់​ពួកគេ  និង​បញ្ចេញ​សំឡេង​ជា សាធារណៈ​ថា គ្មាន​អ្នកណាម្នាក់​ត្រូវបាន​ចាប់ខ្លួន ឬ ត្រូវធ្វើ​ទារុណកម្ម ព្រោះតែ​ការបញ្ចេញមតិ​ឡើយ​” ។​
​លោក Brad Adams បាន​បន្តទៀតថា​៖ “ ពួកគេ [​ម្ចាស់ជំនួយ និង ដៃគូ​ពាណិជ្ជកម្ម​វៀតណាម​] ត្រូវតែ បញ្ជាក់​ពី​គោលជំហរ​ថា អនាគត​នៃ​ប្រទេស​នីមួយៗ​ដែលមាន​ការអភិវឌ្ឍ និង​រីកចម្រើន  ជា​ប្រទេស​ដែល មាន​សេរីភាព និង​បើកចំហ  ហើយ​នៅ​ទីនោះ មានការ​រិះគន់ ហើយ​ត្រូវបាន​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ជា​រឿង​ធម្មតា​មួយ​សម្រាប់​កិច្ចការ​នយោបាយ ៕
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com