សារព័ត៌មានកោះត្រល់

តើ​​កម្ពុជា​ មាន​​អ្វីខ្លះ​​ជា​​បេ​តិ​ក​ភណ្ឌ​​ពិ​ភព​លោក​​?

Monday, June 17, 20130 comments



ឯកសារ ​របស់​គណៈកម្មាធិកា​រ​ជាតិ​បេតិ​ក​ភណ្ឌ​​ពិ​ភព​លោក​ ឲ្យដឹងថា ប្រទេស​កម្ពុជា មាន​​បេតិ​ក​ភណ្ឌ​​ចំនួន​​៤ ដែល​​​ត្រូវ​បាន​ចុះ​បញ្ជី​​ជា​​បេតិកភណ្ឌ​​ពិភពលោក និង​ប្រាង្គ​​​ប្រាសាទ​​​ជិត​១០​ទៀត ត្រូវ​បាន​​ដាក់​ស្នើ​សុំ​ចុះបញ្ជីកាលពី​ឆ្នាំ​១៩៩២​។​

 ១-​ប្រាសាទអង្គរវត្ត នៅ​ខេត្ត​សៀមរាប​៖ ត្រូវបាន​ចុះបញ្ជី​​ជា​​បេតិ​ក​ភណ្ឌ​​​ពិភព​​​លោក​ ក្នុង​ឆ្នាំ​១៩៩២​។ ប្រាសាទ​នេះ ត្រូវបាន​កសាង​ឡើង​នៅ​​ដើម​​សតវត្សរ៍​ទី​១២ ដោយ​​ព្រះ​បាទ​សូរ្យ​វរ្ម័នទី​២​។​
(ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២)
 

dance-preah-reach-trob








២- ​របាំ​ព្រះ​រាជទ្រព្យ​៖ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាងឲ្យ​បេតិកភណ្ឌ​វប្បធម៌​​​អរូបី​ខាង​ផ្នែក មនុស្ស​ជាតិ​ក្នុង​ឆ្នាំ​២០០៣​។ របាំ​នេះ ​រួមបញ្ចូល​​ក្រុម​អ្នក​សម្ដែង ​ដែល​មាន​ពណ៌ ម៉ូត​សំលៀកបំពាក់ ការតុបតែង និង​របាំងមុខ​ខុសៗ​គ្នា​។ ការ​ធ្វើ​កាយវិការ ការ​ត្រាប់​តាម​ឥរិយាបទ បង្ហាញ​​​នូវ​អារម្មណ៍ ភ័យខ្លាច ការ​ខឹងសម្បារ ការ​ស្រលាញ់ និង​ភាព​រីក​រាយ​​ជាដើម​។(ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣)



dance-sromol

























៣- ​ល្ខោន​ស្រមោល​ស្បែក​ធំ​៖ ត្រូវបាន​ចុះបញ្ជី​តំណាងឲ្យ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ផ្នែក​មនុស្សជាតិ ក្នុង​ឆ្នាំ​២០០៥​។ ​ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​ទម្រង់​សម្ដែង​មួយ​បែប​ ​ដែល​ប្រើប្រាស់​ផ្ទាំង​រូប​ឆ្លាក់​ពី​ស្បែក ដែល​ត្រូវ​បាន​សម្តែង​នៅ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ មហាក្សត្រ និង​ពិធី​គ្រងរាជ្យ ​ឬ​ក្នុង​ពិធី​សក្ការៈ​របស់​ឥស្សរជន​ល្បីៗ​។ តាម​​ឯកសារ​បង្ហាញថា រូប​នេះ​ធ្វើ​ពី​បន្ទះ​ស្បែក​មួយ​ផ្ទាំង ​ដែល​នៅក្នុង​ពេល​ឆ្លាក់​នោះ គេ​ត្រូវ​រៀបចំ​ពិធី​យ៉ាង​ពិសេស​តម្រូវ​ទៅតាម​តួអង្គ​អាទិទេព​​និមួយៗ​។(ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥)

preah-vihear

























៤- ​ប្រាសាទ​ព្រះវិហារ​៖ ត្រូវបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ក្នុង​ឆ្នាំ​២០០៨​។​ ​ប្រាសាទ​ព្រះវិហារ ស្ថិតនៅ​លើ​ជួរ​ភ្នំ​ដងរែក​ក្នុង​ខេត្ត​ព្រះវិហារ លើ​រយៈ​កំពស់ ៦២៥ ម៉ែត្រ​។ សំណង់​ជា​ច្រើន​បន្តបន្ទាប់ ត្រូវបាន​កសាង​នៅ​រមណីយដ្ឋាន​ ប្រាសាទ​ព្រះវិហារ​នេះ​ ដោយ​ដំបូង​បង្អស់​​​នៅ​សតវត្សរ៍​ទី​៩ និង​បន្ត​មក​ទៀត​នៅ​សតវត្ស​រ៍ទី​១១ ក្នុង​​រជ្ជ​កាល​​​របស់​​ព្រះបាទ ​សូរ្យ​វរ្ម័នទី​១ (១០០២ – ១០៥០)​។​ ​
(ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨)

ឯកសារ​បង្ហាញថា កម្ពុជា​បាន​រៀបចំ​ដាក់​ស្នើ​​រមណីយ​ដ្ឋាន​​​ចំនួន​៩ (​ប្រាំបួន​)​​​បន្ថែម​​ទៀត ទៅ​អង្គការ​ Unesco ដែល​មាន​ដូចជា ប្រាសាទ​បន្ទាយឆ្មារ(​ខេត្ត​បន្ទាយមានជ័យ​) ប្រាសាទ​បន្ទាយ​ព្រៃនគរ(​ខេត្ត​កំពង់ចាម​) ប្រាសាទបេង​មាលា(​ខេត្តសៀមរាប​) ប្រាសាទព្រះខ័ន​កំពង់ស្វាយ(​ខេត្ត​ព្រះវិហារ​) ក្រុម​ប្រាសាទសំបូរព្រៃគុក(​ខេត្ត​កំពង់ធំ​) ក្រុម​ប្រាសាទ​កោះកេ​រិ៍្ដ(​ខេត្ត​ព្រះវិហារ​) រមណីយដ្ឋាន​អង្គ​បុរី​និង​ភ្នំ​ដា(​ខេត្តតាកែវ​) រមណីយដ្ឋាន​ឧដុង្គ(​ខេត្ត​កំពង់ស្ពឺ​) និង​រមណីយដ្ឋាន​ភ្នំ​គូ​លេន(​ខេត្តសៀមរាប​)៕​
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com