សារព័ត៌មានកោះត្រល់

នរណា​ខ្លះ​ដឹង​ពី​របៀប​ជូត​សម្អាត​វ៉ែនតា?

Tuesday, June 18, 20130 comments

មនុស្ស​ពាក់​វ៉ែនតា គឺ​ជា​ទូទៅ​សំដៅ​លើ​អ្នក​ដែល​ពាក់​វ៉ែនតា​ម៉្ញូប​ជាជាង​វ៉ែនតា​ធម្មតា។ មនុស្ស​​​ជា​ច្រើន មិន​ថា​នៅ​កម្ពុជា និង​ក្នុង​ពិភពលោក​ទេ ពាក់​វ៉ែនតា​ម៉្ញូប​ជំនួយ​ភ្នែក​ឲ្យ​មើល​ឃើញ​ច្បាស់។ ប៉ុន្តែ អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​គឺ​ថា ពួកគេ​មួយ​ភាគ​ធំ មិន​បាន​យល់​ដឹង​ច្បាស់​ពី​របៀប​ជូត​សម្អាត​វ៉ែនតា​ពួកគេ​ឡើយ ដែល​ធ្វើ​កញ្ចក់​វ៉ែនតា​មាន​ស្នាម​កូត និង​ស្រអាប់។ ប្រការ​នេះ កាន់​តែ​ប៉ះពាល់​ដល់​កែវ​ភ្នែក​របស់​ពួកគេ​ដែល​កំពុង​តែ​ខ្សោយ​ស្រាប់។


ដូច្នេះ​ហើយ ទើបយើងនឹងសូម​លើក​យក​វិធីសាស្ត្រ​ពីរ​យ៉ាង​ក្នុង​ការ​លាង​សម្អាត​វ៉ែនតា​ម៉្ញូប​ ដល់​ប្រិយមិត្ត​ទុក​គ្រាន់​ជា​ចំណេះដឹង។ ការ​លាង​សម្អាត​វ៉ែនតា គួរ​ប្រុង​ប្រយ័ត្ន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​កែវ​ភ្នែក​អ្នក!
១. លាង​នឹង​ទឹក​ធម្មតា
- បើ​សិន​ជា​កញ្ចក់​វ៉ែនតា​អ្នក មាន​ជាប់​ធូលី​ធម្មតា​ អ្នក​អាច​យក​ក្រណាត់​ជូត​វ៉ែនតា (ក្រណាត់​ទន់​ភ្ជាប់​ជា​មួយ​ពេល​ដែល​អ្នក​ទិញ​វ៉ែនតា) មក​ជូត​ថ្នមៗ និង​មួយៗ។ ការ​ជូត​នោះ​ទៀត​សោត ត្រូវ​ជូត​ពី​ឆ្វេង​មក​ស្ដាំ ពី​ស្ដាំ​មក​ឆ្វេង មិន​មែន​ចេះ​តែ​ជូត​ប៉ាតណាប៉ាតណី​ដែល​ធ្វើ​ឲ្យ​កូត​កញ្ចក់​វ៉ែនតា​នោះ​ទេ។
- បើ​កញ្ចក់​វ៉ែនតា មាន​ជាប់​ធូលី​ខ្លាំង អ្នក​ត្រូវ​លាង​កញ្ចក់​នឹង​ទឹក​ធម្មតា ចៀសវាង​ប្រើ​ទឹក​សាប៊ូ​បោក​ខោអាវ។ ការ​លាង គឺ​អ្នក​គ្រាន់​តែ​បើក​ក្បាល​ទឹក​រ៉ូប៊ីនេ​តិចៗ ពី​លើ​វ៉ែនតា ឬ​ជ្រលក់​ក្នុង​ទឹក​ស្អាត រួច​យក​ដៃ​ជូត​លាង​ថ្នមៗ និង​ប្រើ​ក្រណាត់​ជូត​វ៉ែនតា​ជូន​ឲ្យ​ស្ងួត។

២. លាង​នឹង​ទឹក​ថ្នាំ​បាញ់
បើ ​សិន​កញ្ចក់​វ៉ែនតា​អ្នក មាន​ជាប់​ខ្លាញ់ ឬ​ប្រេង ដែល​កើត​ឡើង​ដោយ​សារ​ខ្លាញ់​លើ​មុខ​អ្នក ឬ​ចំហាយ​ខ្លាញ់​ពេល​អ្នក​កំពុង​ញ៉ាំ​អាហារ គប្បី​លាង​សម្អាត​វា​នឹង​ទឹក​ថ្នាំ​បាញ់ រួច​ប្រើ​ក្រណាត់​ជូត​វ៉ែនតា​ពី​ឆ្វេង​ទៅ​ស្ដាំ ពី​ស្ដាំ​ទៅ​ឆ្វេង ចៀស​វាង​មាន​ស្នាម​កូត បើ​ជូត​មិន​ត្រឹម​ត្រូវ។ ទឹក​ថ្នាំ​បាញ់​លាង​សម្អាត​កញ្ចក់​វ៉ែនតា អ្នក​អាច​រក​បាន​នៅ​តាម​បណ្ដា​ហាង​លក់​វ៉ែនតា។
ចំណាំ៖ ចៀស​វាង​លាង​កញ្ចក់​វ៉ែនតា នឹង​ទឹក​សាប៊ូ ជា​ពិសេស​សាប៊ូ​បោក​គក់ ព្រោះ​វា​ស៊ី​កញ្ចក់​វ៉ែនតា និង​ធ្វើ​ឲ្យ​ខូច​គុណភាព​កញ្ចក់៕
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com