សារព័ត៌មានកោះត្រល់

ប្រជ្រុយ​លើ​​រាងកាយ​មាន​ន័យ​​យ៉ាង​ម៉េច??

Tuesday, June 18, 20130 comments

អ្នក​មាន​ធ្លាប់​លឺ​ចាស់ៗ​និយាយ​ថា​ម៉េច​ពី​ប្រជ្រុយ​នៅ​លើ​ខ្លួន​​ដែរ​អត់? តាម​ពិត​ ប្រជ្រុយ​ដែល​ដុះ​នៅ​កន្លែង​នីមួយៗ​លើ​ខ្លួន​យើង​សុទ្ធ​តែ​មាន​អត្ថន័យ​របស់​វា​។ បើ​អត់​ដឹង​ទេ​ ចាំយើងនឹងបង្ហាញ​ពី​អត្ថន័យ​នៃ​ប្រជ្រុយ​របស់​អ្នក​ក៏​បាន​។

១. ត្របក​ភ្នែក​៖ បើ​មាន​ប្រជ្រុយ​លើ​ត្របក​ភ្នែក​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រឡាញ់​សន្តិភាព​ មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​​ និង​មាន​ភាព​ស្មោះ​​ត្រង់​។
២. ចិញ្ចើម​៖ សម្រាប់​អ្នក​ដែល​មាន​ប្រជ្រុយ​​លើ​ចិញ្ចើម​ខាង​ស្ដាំ​ បង្ហាញ​ពី​សុភមង្គល​ និង​អាច​រៀប​ការ​ឆាប់​​។ បើ​ខាង​ឆ្វេង​ បង្ហាញ​ពី​ការ​ជួប​ឧបសគ្គ​ និង​ការ​តស៊ូ​។
៣. ត្រចៀក​៖ ប្រជ្រុយ​ដែល​ដុះ​នៅ​ក្នុង​ត្រចៀក​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​គ្មាន​ចិត្ត​មេត្តា​។
៤. ថ្ពាល់​៖ បើ​មាន​ប្រជ្រុយ​លើ​ថ្ពាល់​ខាង​ស្តាំ​ បង្ហាញ​​ពី​សុភមង្គល​ជាពិសេស​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​។ បើ​មាន​ប្រជ្រុយ​លើ​ថ្ពាល់​ខាង​ឆ្វេង​ បង្ហាញ​ពី​ការ​ជួប​ឧបសគ្គ​ និង​ការ​តស៊ូ​ដូច​នៅ​ចិញ្ចើម​ដែរ​។
៥. ចង្កា៖ បង្ហាញ​​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​សុខភាព​មិន​ល្អ​។
៦. ច្រមុះ​៖ ជា​មនុស្ស​មាន​សំណាង​ល្អ​ និង​មាន​ការ​អភិវឌ្ឍ​ផ្នែក​ផ្លូវ​ភេទ​បាន​ល្អ​។
៧. ក​៖ បង្ហាញ​ពី​ភាព​ឆ្លាស់​គ្នា​រវាង​​ជោគ​ជ័យ​ និង​ការ​អស់​សង្ឃឹម​។
៨. ក​ដៃ​៖ បញ្ជាក់​ពី​សមត្ថភាព​ពី​ធម្មជាតិ​ និង​ការ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។
៩. ដៃ​៖ បើ​មាន​ប្រជ្រុយ​លើ​ដៃ​ស្តាំ​ មាន​ន័យ​ថា​មាន​សំណាង​ល្អ​ តែ​បើ​ដៃ​ឆ្វេង​ បង្ហាញ​ពី​ភាព​ខ្វល់​ខ្វាយ​រឿង​លុយ​កាក់​។
១០. ស្មា​៖ បង្ហាញ​ពី​ការ​លំបាក​ និង​ភាព​ស្មុគស្មាញ​ក្នុង​ជីវិត​។
១១. ដើម​ទ្រូង​៖ ខាង​ស្តាំ​បង្ហាញ​ថា​មាន​​​​គ្រោះ​ច្រើន​ តែ​បើ​ខាង​ឆ្វេង​ ជា​ភាព​ជោគ​ជ័យ ​និង​សុភមង្គល​​។
១២. ចុង​សុដន់៖ សម្រាប់​បុរស​ បើ​មាន​ប្រជ្រុយ​លើ​ក្បាល​ដោះ​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សាវា។ បើ​ស្ត្រី​វិញ​ បង្ហាញ​ថា​អ្នក​កំពុង​ខ្នះ​ខ្នែង​ចំពោះ​ទំនាក់​ទំនង​ក្នុង​សង្គម​។
១៣. ក្បាល​ពោះ​៖ បញ្ជាក់​ពី​ភាព​ខ្វល់​ខ្វាយ​គិត​តែ​ខ្លួន​ឯង​ ភាព​ខ្សោយ​ ខ្ជិល​​ច្រអូស​ និង​លោភ​លន់។
១៤. ខ្នង​៖ បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ និង​មាន​ចិត្ត​ទូលាយ ហើយ​ពេល​ខ្លះ​ក៏​មាន​​ភាព​ក្រអឺតក្រទម​បន្តិច​បន្តួច​​។
១៥. ភ្លៅ​៖ ផ្នែក​ខាង​មុខ ​និង​ខាង​ក្រោយ​ បង្ហាញ​ពី​ភាព​រឹង​មាំ​​ កូន​ចៅ​មាន​សុខភាព​ល្អ​ និង​មាន​ចៅ​ច្រើន​។ បើ​មាន​ប្រជ្រុយ​នៅ​ផ្នែក​ចំហៀង​ភ្លៅ​ស្តាំ អ្នក​ជា​មនុស្ស​ដែល​មាន​អត្តចរិត​ល្អ​ មាន​ទ្រព្យ​សម្បត្តិ​ និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​។ បើ​ភ្លៅ​ឆ្វេង​ បង្ហាញ​ពី​ភាព​ឯកោ​ បរាជ័យ​​ ភាព​ខ្វះ​ខាត​ផ្នែក​លុយ​កាក់​ និង​ជា​មនុស្ស​ឆាប់​រង​ឥទ្ធិពល​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​។
១៦. ជង្គង់​៖ បើ​លើ​ជង្គង់​ខាង​ស្តាំ​ បង្ហាញ​ពី​ជីវិត​គូស្រករ​ដែល​គ្មាន​ភាព​ខ្វល់​ខ្វាយ​ និង​មាន​សុវត្ថិភាព​រឿង​លុយ​កាក់​។ បើ​លើ​ជង្គង់​ឆ្វេង​វិញ​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​អាត្មានិយម​។
១៧. ជើង​៖ បើ​លើ​ជើង​ស្តាំ​ អ្នក​អាច​នឹង​បែក​បាក់​ស្នេហា​ រី​ឯ​ជើង​ឆ្វេង​ អ្នក​ជា​មនុស្ស​វៃ​ឆ្លាត​។
១៨. កន្លែង​កេរ្តិ៍​ភេទ៖ បើ​មាន​ប្រជ្រុយ​នៅ​កន្លែង​អាថ៍កំបាំង​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង។ ភាគ​ច្រើន​នៃ​មនុស្ស​នេះ អាច​នឹង​មាន​ដៃ​គូ​ដែល​មិន​ស្មោះ​ត្រង់​នឹង​ខ្លួន​។
១៩. កំប៉េះ​គូទ​៖​ បើ​លើ​គូទ​ខាង​ស្តាំ​ អ្នក​ជា​មនុស្ស​ដែល​មាន​ឧត្តម​គតិ​ និង​មាន​គំនិត​ច្នៃ​ប្រឌិត​។ អ្នក​នឹង​ក្លាយ​ជា​វិចិត្រករ​ ឬ​ក៏​សិល្បករ​។ បើ​ខាង​ឆ្វេង​វិញ​​ បង្ហាញ​ពី​ភាព​ខ្វះ​ខាត​រឿង​លុយ​កាក់​។

២០. បាត​ដៃ​៖
ប្រជ្រុយ​លើ​បាត​ដៃ​ ជា​សញ្ញា​បង្ហាញ​ពី​ភាព​មិន​ល្អ ច្រើន​ជួប​ឧបសគ្គ​។
ចុះ ​អ្នក​មាន​ប្រជ្រុយ​នៅ​កន្លែង​ណា​ខ្លះ​លើ​ខ្លួន​? សាក​ពិនិត្យ​មើល​ហើយ​យក​មក​ផ្ទៀង​ជាមួយ​ការ​បង្ហាញ​នេះ​មើល៍​ ថា​ត្រូវ​បាន​ប៉ុន្មាន​ភាគ​រយ​?
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com