កាល​ពី​រាត្រី​ ថ្ងៃ​អាទិត្យ ​ទី​១៦ រូប​សំណាក ​Bruce Lee ឬ លី​ សៀវ​ឡុង​ធ្វើ​ពី​ទង់ដែង​ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​ជា​លើក​ដំបូង​នៅ ​Chinatown ​សហរដ្ឋ​អាមេរិក​។​​
រូប​សំណាក​ទង់ដែង​ កំពស់ ៧.៦ ហ្វូត( ជាង​២​ម៉ែត្រ​ ) ត្រូវ​បាន​ដាក់​តាំង​ នៅ​កណ្តាល​ទីលាន​ប្រវត្តិសាស្រ្ត​ក្នុង ​Chinatown ដើម្បី​រំលឹក​ដល់​សមិទ្ធិកម្ម ​និង​ការ​ចូលរួម​វិភាគ​ទាន​របស់​ លី​ សៀវ​ឡុង ​ចំពោះ​ភាពយន្ត​អាមេរិក​អាស៊ី ​និង​សហគមន៍​ក្បាច់​គុន​ចិន​។




ព្រឹត្តិការណ៍ ​ពិសេស​នេះ ​បាន​រៀប​ចំ​ឡើង​នៅ​ Chinatown Summer Nights ក្នុង​រដ្ឋ​ Los Angeles ​ដោយ​មាន​ការ​ចូលរួម​ពី​កូនស្រី​ លី​សៀវឡុង ​គឺ​នាង​ Shannon Lee ​ក្រុម​គ្រួសារ​ ថ្នាក់​ដឹក​នាំ​សហគមន៍​ Chinatown មូល​និធិ​ Bruce Lee ​មន្ត្រី​ជ្រើស​តាំង​ថ្នាក់​រដ្ឋ ថ្នាក់​តំបន់ ​និង​កម្រិត​សហព័ន្ធ​ព្រម​ទាំង​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត​។

កូនស្រី លីសៀវឡុង Shannon Lee (កណ្ដាល)

អ្វី ​ដែល​ជា​ភាព​ចៃដន្យ​នោះ​ គឺ​ការ​ដាក់​តាំង​រូប​សំណាក​ លី សៀវឡុង ​​ជួន​ពេល​នឹង​ការ​រំលឹក​ខួប​ទី​៧៥​នៃ​ការ​កសាង ​Chinatown​ និង​ខួប​ទី៤០​នៃ​ភាពយន្ត​ខ្នាត​ធំ​រឿង​ “Enter The Dragon” របស់​ លី សៀវឡុង​ ទៀត​ផង​​៕
ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖ examiner