សារព័ត៌មានកោះត្រល់

រឿង​ភាគ​ជប៉ុន​ពីរ​ ត្រៀម​បញ្ចាំង​នៅ​​មីយ៉ាន់ម៉ា

Sunday, June 16, 20130 comments

ភាពយន្តភាគ ​ពីរ​រឿង​ពី​ប៉ុស្តិ៍ ​NHK​ របស់​ជប៉ុន​ គឺ​រឿង​ “Carnation” និង “Atsuhime” នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ក្រោយ​ឃើញ​មាន​ការ​កំណែទម្រង់​នយោបាយ​ប្រសើរ​ឡើង​ក្នុង​ប្រទេស​នេះ។

រឿង “Atsuhime”

រឿង “Carnation”ជា​ខ្សែ​រឿង​បែប​ប្រវត្តិ​សាស្ត្រ​បុរាណ​ពិ​ពណ៌នា​ពី​ជីវិត​នាង​ Ayako Koshino ជា​កូន​ស្រី​ទីបី​នៅ​ក្នុង​គ្រួសារ​ ហើយ​ដោយ​សារ​ការ​តស៊ូ​ព្យាយាម​នាងក៏​បាន​ក្លាយ​ជាអ្នក​ រចនាម៉ូដសម្លៀកបំពាក់អន្តរជាតិ​ដ៏ល្បី​ឈ្មោះ​។
ចំណែក​រឿង​”Atshuime” ក៏​ជា​ខ្សែ​រឿង​បុរាណ​ប្រវត្តិសាស្ត្រ​ដែរ។ រឿង​នេះ មាន​ចំនួន ​៥០​ភាគ​រៀបរាប់​ពី​ស្រ្តី​ជា​ប្រពន្ធ​ទាហាន​ជប៉ុនក្នុង​សតវត្សរ៍​ទី១៩ បញ្ចាំង​ក្នុង​ប្រទេស​ជប៉ុន​តាំង​ពី​ឆ្នាំ​២០០៨​ហើយ​មាន​ចំនួន​អ្នក​ទស្សនា​ ដល់​ទៅ​ ២៤.៥​ភាគរយ​ទៀត​ផង​។ រឿង “Carnation” នឹង​ត្រូវ​ចាក់​បញ្ចាំង​មួយ​សប្តាហ៍​៦​ថ្ងៃ​ (ចន្ទ​ដល់​សៅរ៍​) វេលា​ម៉ោង​៧​យប់​ ចំណែក​ “Atshuime” នឹង​ត្រូវ​ចាក់​បញ្ចាំង​មួយ​សប្តាហ៍​ម្តង​ក្នុង​ពេល​យប់​ជ្រៅ ​(ប្រហែល​ម៉ោង​១០​ទៅ​១១​យប់​ )។

រឿង “Carnation”

ជប៉ុន ​មិនមែន​ជា​ប្រទេស​តែ​មួយ​ទេ ​ដែល​មាន​រឿង​ភាគ​បញ្ចាំង​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មីយ៉ាន់ម៉ា​ ព្រោះ​ខ្សែ​ភាពយន្ត​ភាគ​ចិន​រឿង ”Jin Tailang’s Happy Life ” ក៏នឹង​ត្រៀម​ចាក់​បញ្ចាំង​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ម៉យ៉ាន់ម៉ា​ផង​ដែរ​ ដើម្បី​រឹត​ចំណង​មេត្រី​ភាព​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​៕

ប្រែ​សម្រួល៖ សុខា នីកា
ប្រភព៖ hollywoodreporter
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com