លេខនេះ សារព័ត៌មានកោះត្រល់សូមលើកយកប្រវត្តិ លោក យ័ញ ហុង ស្ថាបនិក និងជាអ្នករចនា
(Design ) ពុម្ពអក្សរយូនីកូដខ្មែរ
ដែលប្រវត្តិរបស់គាត់ត្រូវបានចុះផ្សាយនៅក្នុងទំព័របណ្ដុំប្រវត្តិ
បច្ចេកវិទ្យា ដើម្បីលាតត្រដាងខ្សែជីវិត
បង្ហាញជូនអ្នកអានទាំងអស់បានជ្រាបដូចខាងក្រោម ។
ប្រវត្តិសង្ខេប៖ លោក
យ័ញ ហុងកើតឆ្នាំ ១៩៧២ នៅក្នុងគ្រួសារកសិករខ្មែរក្រោមមួយ
នាខេត្តពលលាវ នៃដែនដីកម្ពុជាក្រោម ឬ
ខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ ។
សមាជិកគ្រួសារ៖
ចំនួនសមាជិកក្នុងគ្រួសាររបស់ លោក យ័ញ ហុង ទាំងអស់មាន ៩ នាក់ ។ លោក
យ័ញ ហុង ជាកូនទី ៥ ។ រហូតមកដល់ពេលនេះ ឪពុករបស់លោកមានវ័យ ៨២
ឆ្នាំហើយ ហើយនៅតែបន្តរបរស្រែចម្ការដដែល ។
៨ ខែ ម្តាយស្លាប់ចោល៖
ក្រោយពេល លោក យ័ញ ហុង ចាប់កំណើតបានអាយុ ៨ ខែ ម្ដាយក៏បានស្លាប់ចោល
ក្នុងអំឡុងសង្គ្រាមអាមេរិកវៀតណាម ។ ចាប់ពីពេលនោះមក បន្ទុកថែទាំទារក
ការចិញ្ចឹមបីបាច់ថែរក្សាទាំងស្រុង
ត្រូវបានធ្លាក់ទៅលើឪពុករបស់គាត់ជាអ្នករ៉ាប់រង។
ប្រវត្តិសិក្សា៖
បើទោះបីជាសង្គ្រាមរាតត្បាតយ៉ាងនាក៏ដោយ ក៏ឪពុករបស់លោក
បានបំពេញតួនាទីយ៉ាងល្អក្នុងការបីបាច់ថែរក្សាឲ្យកូនប្រុស
ដែលបាត់បង់ម្ដាយឲ្យធំដឹងក្តី ។
បឋមសិក្សា៖
ឈានចូលអាយុប្រ ហែល ៨ ឆ្នាំ លោក យ័ញ ហុង ក៏បានចូលរៀនថា្នក់ទីមួយ
ក្នុងសាលាបឋមសិក្សា បាហៀង (Ba Hien) ។ សម្រាប់ថ្នាក់បឋមសិក្សា
នៅប្រទេសវៀតណាមគេសិក្សាត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ គឺចាប់ពីថ្នាក់ទី ១
ដល់ ថ្នាក់ទី ៥ ។
ដើររាល់ថ្ងៃ៖ ជារៀងរាល់ថ្ងៃ សិស្សកម្រិតបឋមសិក្សា យ័ញ ហុង ត្រូវចំ ណាយពេលវេលា ដើរទៅសាលាប្រមាណជាពីរគីឡូម៉ែត្រ ។
ទៅរៀនផងហាត់ប្រាណផង៖
ថ្វីត្បិតតែទៅសាលាដោយថ្មើរជើង ក៏លោក យ័ញ ហុង
មិនអាក់អន់ស្រពន់ចិត្តអ្វីដែរ ។
មិនតែប៉ុណ្ណោះគេបែរជាមានគំនិតក្រើនរំឮកខ្លួនឯង
យ៉ាងដូច្នេះទៅវិញថា បានទៅរៀនហើយ
ឆ្លៀតពេលហាត់ប្រាណដើម្បីសុខភាពទៀត។
អនុវិទ្យាល័យ៖
ចប់ថ្នាក់ទី ៥កម្រិតបឋមសិក្សា លោក យ័ញ ហុងចាប់ផ្ដើមបន្តការសិក្សា
កម្រិតអនុវិទ្យា ល័យថ្នាក់ទី ៦ ។ អនុវិទ្យាល័យ និងវិទ្យាល័យដែលលោក
យ័ញ ហុង បន្តការសិក្សានេះ
ស្ថិតនៅឆ្ងាយពីផ្ទះបន្តិចដែលស្ថិតនៅស្រុកមួយផ្សេងទៀត
គឺស្រុកឡាំងយឿ (Lang Dua) ។
វិទ្យាល័យ៖ ប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ១៩៩១ ។
ក្រោយបាក់ឌុបកាន់តែឆ្ងាយ ៖
ក្រោយពីប្រលងបញ្ចប់សញ្ញាប័ត្របាក់ឌុប
នៅឆ្នាំ ១៩៩១ លោក យ័ញ ហុង ត្រូវទៅបន្តការសិក្សាកម្រិតបរិញ្ញា
បត្រនៅសាកលវិទ្យាល័យច្បាប់ នាទីក្រុងព្រៃនគរ
ដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងហូជីមិញ ។
ការចាកចេញពីស្រុកកំណើតមកបន្តកម្រិតសិក្សា នេះ ដោយសារតែ
កាលណោះរដ្ឋាភិបាល វៀតណាម
ផ្ដល់អាហារូបករណ៍មួយឆ្នាំសម្រាប់វគ្គរៀនត្រៀមប្រឡង
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាបន្ត នៅឆ្នាំ១៩៩២ ។
អ្នកមានសមត្ថភាព ឱកាសនៅតែមាន ៖
អាហារូបករណ៍ដែលរដ្ឋផ្ដល់ឲ្យនោះ មិនមែនតែឆ្នាំត្រៀមនោះទេ ។
ប្រសិនបើសិស្ស ដែលមានសមត្ថភាព និងលទ្ធភាពប្រឡងជាប់នោះ
នឹងទទួលបានអាហារូបករណ៍ ពេញប្រាំឆ្នាំតែម្ដង
(ពីមុនថ្នាក់បរិញ្ញាបត្រនៅវៀតណាមរៀន៥ ឆ្នាំ ) ។ ក្នុងនោះដែរ
បញ្ជីឈ្មោះបេក្ខភាពសិស្សដែលប្រលងជាប់ក៏មានឈ្មោះ លោក យ័ញ ហុង
ម្នាក់ដែរ ។
បរិញ្ញាបត្រមិនមែន IT ៖
ពេលប្រ ឡងចូលរៀនថ្នាក់បរិញ្ញាបត្រ លោក យ័ញ ហុង
បានចាប់ជំនាញច្បាប់ មិនមែនរៀនជំនាញ IT ទេ ។ នេះដោយសារតែលោកស្រលាញ់
និងចង់ធ្វើការជំនាញច្បាប់
មិនដែលគិតចង់បម្រើការងារផ្នែកកុំព្យូទ័រម្ដងណាឡើយ ។ សា
កលវិទ្យាល័យ ដែលលោកប្រឡងជាប់ និងត្រូវរៀនបន្តនៅទីក្រុងហូជីមិញ
នេះ មានឈ្មោះថា សាកលវិទ្យាល័យច្បាប់ ។
ប្រាំមួយឆ្នាំក្នុងការចាប់យកជំនាញ
គេក៏បានបញ្ចប់បរិញ្ញាបត្រច្បាប់នៅឆ្នាំ ១៩៩៧ ។
អាជីពគ្រាន់តែចាប់អារម្មណ៍ តែស្រលាញ់ច្បាប់ដដែល៖
កាលពីនៅជានិស្សិត
ឆ្នាំទីមួយផ្នែកច្បាប់ឆ្នាំ ១៩៩២ ក្រុមហ៊ុនវៀតណាមមួយដែលមានឈ្មោះថា
CINOTEC ដែលជាក្រុមហ៊ុនធ្វពុម្ព (Font) ខ្មែរ យកមកលក់ស្រុក ខ្មែរ ។
ចាប់តាំងពីពេលនោះមកលោក ក៏ចាប់អារម្មណ៍ ក្នុងការរចនាពុម្ពដែរ
ប៉ុន្តែកាលនោះ អត់ទាន់ធ្វើអ្វីលេចចេញជារូបរាងនោះទេ
គ្រាន់តែព្យាយាមស្វែងយល់បន្ថែម ខណៈនៅតែស្រឡាញ់ជំ
នាញច្បាប់របស់ដដែល ។
ឆ្លៀតបង្រៀនក្មេងៗ ៖
ពេលជាប់ឈ្មោះជានិស្សិតនៅឡើយ លោក យ័ញ ហុង
តែងតែឆ្លៀតពេលទំនេររបស់គេទៅបង្រៀន
កូនចៅរបស់អ្នកដែលមានលំនៅឋានក្បែរៗសាកលវិទ្យាល័យដែលគេកំពុងរៀន
ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងៗ ។
ការងារពិតប្រាកដ៖
រៀនចប់បរិញ្ញា បត្រឆ្នាំ ១៩៩៧ លោក យ័ញ ហុង ក៏ប្រឡងជាប់ចូលបម្រើ
ការងារជំនាញច្បាប់ក្នុងស្ថាប័នរដ្ឋវៀតណាមមួយដែលមានឈ្មោះថា
គណៈកម្មការជនជាតិនិងតំបន់ភ្នំរបស់រដ្ឋាភិបាល
(ស្មើនឹងក្រសួងស្រុកខ្មែរ)
នៅទីក្រុងព្រែកឫស្សីដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងកឹងធើ ។
ទទួលគម្រោងក្រៅម៉ោង ៖
ទន្ទឹមគ្នានេះដែរ ដោយមើលឃើញពីសមត្ថភាពរបស់លោក យ័ញ ហុង
ខាងសាកលវិទ្យាល័យក៏បានទាក់ទងគេ ឲ្យធ្វើវចនា នុក្រមវៀតណាម-ខ្មែរ
ព្រោះនិស្សិតខ្មែរយើងទៅសិក្សា នៅប្រទេសវៀតណាមមានចំនួនច្រើន
ទើបនាំឲ្យក្រសួងអប់រំវៀតណាម គិតគូរក្នុងការរៀបចំឲ្យមានវចនានុក្រម
ពហុជាតិសាសន៍ឡើង ។ រហូតមកដល់បច្ចុប្បន្ន
វចនានុក្រមដែលក្រុមរបស់លោកដែលមានគ្នាបួននាក់របស់លោក
នៅតែក្រសួងអប់រំវៀត ណាមប្រើប្រាស់ ។
វត្តមានលើទឹកដីកម្ពុជា៖
លោកបានទទួលព័ត៌មានតាមប្រព័ន្ធអ៊ីនធើណិត
ក្នុងការរើសបុគ្គលិកផ្នែករចនា
និងបង្កើតអក្សររបស់មជ្ឈមណ្ឌលខេមរសិក្សារបស់អាមេរិកប្រចាំនៅ
ខេត្តសៀម រាប ។ រយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៣
ដែលបម្រើការនៅទីនោះលោកស្នាក់នៅផ្ទះជួល ។
ប្ដូរពីសៀមរាបមកភ្នំពេញ៖
រយៈ ពេលធ្វើការនៅសៀមរាប លោកបានស្គាល់ជាមួយបុរស
ជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូ
ទ័រម្នាក់ ហើយពួកគេក៏មូលមតិគ្នាបង្កើតគម្រោង Khmer OS
ស្នើទៅអង្គការ Open Forum នៅ ឆ្នាំ ២០០៣ តែរហូតដល់ឆ្នាំ ២០០៤
ទើបខាងអង្គការសម្រេចទទួល ហើយក៏បន្តធ្វើការនៅ
ទីនោះរហូតដល់បច្ចុប្បន្ន ។
ប្រាំឆ្នាំជាអ្នកសារព័ត៌មាន ៖ ចាប់ពីឆ្នាំ ២០០៥-២០១០ លោក យ័ញ ហុងចូលបម្រើការជាអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី (RFA) ភាសាវៀតណាម ។
ប្ដូរការងារ និងទំនួលខុសត្រូវថ្មី ៖
មកដល់ខែ មេសា ឆ្នាំ ២០១០ ដោយមើលឃើញពីសក្ដានុពលរបស់លោក
ប្រធានគ្រប់គ្រងនៅទីនោះ បានផ្លាស់ប្ដូររូបលោក
មកជាអ្នករចនាគេហទំព័រវិទ្យុអាស៊ីសេរីភាសាខ្មែរ វិញ ។
ស្នេហា ៖ លោក យ័ញ ហុង
ជាប់ចិត្តជំពាក់ស្នេហ៍ដកចិត្តមិនរួច ហើយសម្រេចចិត្តចូលរោងការ
ជាមួយនារីខ្មែរនៅខេត្តកណ្ដាល នាឆ្នាំ ២០០៨ ។ បច្ចុប្បន្ននេះ
គូស្នេហ៍មួយគូដែលមានទីកំណើតឆ្ងាយ ពីគ្នារាប់សិបគីឡូម៉ែត្រនេះ
ទទួលបានកូនស្រីអាយុមួយខួប ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ។
បច្ចុប្បន្ន៖
បច្ចុប្បន្ន លោក យ័ញ ហុង មាននាទីជាអ្នកទទួលបន្ទុកផ្នែក រចនា Interface
របស់គេហទំព័រវិទ្យុអាស៊ីសេរីភាសាខ្មែរ ។
ពេលវេលានៅសល់ក្រៅពីបម្រើការ នៃស្ថាប័ននេះ លោកខិតខំស្រាវជ្រាវ
ពីប្រព័ន្ធអ៊ីនធើណិតផ្នែករចនាពុម្ពជាហូរហែ ។
អនាគត ៖
លោកមានបំណងបង្កើតរបរផ្ទាល់ខ្លួនមួយ
ប៉ុន្តែត្រូវចាំមើលលទ្ធភាពប៉ុណ្ណាសិន
ប៉ុន្តែសម្រាប់អាជីវកម្មប្រភេទណានោះ លោកសូមលាក់សិន ។
ពេលដែលសួរដល់ចំនួនកូនថា តើទៅថ្ងៃមុខលោកចង់បានប៉ុន្មាននាក់ ?
ប្រុសប៉ុន្មាន ? ស្រីប៉ុន្មាន ? លោកឆ្លើយថា មិនថាប្រុស ឬស្រីទេ
ចំនួនកូនៗគឺអាស្រ័យលើទ្រព្យធន ។
ស្ថាបនិកពុម្ពអក្សរខ្មែរ
មានដើមកំណើតជាខ្មែរនៅកម្ពុជាក្រោម រូបនេះ មានជំនឿយ៉ាងមុតមាំថា
តទៅថ្ងៃមុខភាសាខ្មែរយើងនឹងមានឈ្មោះ
និងប្រើបានយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកជាក់ជាមិនខាន ។
ក្ដីសង្ឃឹមនេះហើយ
ទើបជម្រុញឲ្យលោកចំណាយទាំងកម្លាំងកាយកម្លាំងចិត្តសម្រេចមានFont
Khmer Unicode ដាក់ឲ្យប្រើប្រាស់រហូតសព្វថ្ងៃ ។
លោកសន្យាជាមួយបងប្អូនខ្មែរថា នឹងបង្កើតអ្វីដែលថ្មីៗ
ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសឧបករណ៍អេឡិចត្រូនិក ដូចជា
Tablet ទូរស័ព្ទដៃ ឬ ឧបករណ៍ ផ្សេងៗទៀតជាដើម ៕
(ដកស្រង់ពីសារព័ត៌មានព្រៃនគរ)