សារព័ត៌មានកោះត្រល់

សារធាតុអ្វីខ្លះ មាននៅក្នុង«ភេសជ្ជះប៉ូវកម្លាំង»?

Wednesday, June 26, 20130 comments


ការព្រួយបារម្មណ៏ទៅលើសុវត្ថិភាព នៃភេសជ្ជប៉ូវកំលាំង នៅតែបន្តកើនឡើង ដោយហេតុថាការសិក្សារស្រាវជ្រាវថ្មីៗ​ បានបង្ហាញថា ភាគច្រើនភេសជ្ជះទាំងអស់នេះមានការពេញនិយម ពីសំណាក់យុវវ័យយ៉ាងលើសលប់។
ការសិក្សារជាសាធារណះមួយ បានធ្វើឡើងនៅក្នុងកាសែតផិដ៊ែទ្រិក (Pediatrics) បានឲ្យដឹងថា ក្មេងជំទង់ជាច្រើន​បានទទួលទានភេសជ្ជះប៉ូវកំលាំងនេះ។ ក្នុងឆ្នាំ២០០៣ ការបរិភោគមាន បរិមាណប្រមាណជា ១៦% ប៉ុន្តែនៅឆ្នាំ២០០៨ ចំនួនភាគរយបានឡើងដល់ ៣៥%។ យោងតាមការសិក្សារនៅសាកលវិទ្យាល័យមួយ បានឲ្យដឹងផងដែរថា នៃចំនួន​សិស្សនិសិត្ស ៥០% នៃសិស្សទាំងអស់បានទទួលទានភេសជ្ជះទាំងនោះ។
តើអ្វីដែលធ្វើឲ្យការទទួលទានទាំងនេះ អាចប៉ះពាល់ដល់សុខភាព? បច្ចុបន្បនេះ បរិមាណនៃជាតិកាហ្វេអ៊ីន បាន​ដាក់​បន្ថែមចូលទៅក្នុងភេសជ្ជះទាំងនោះ ហើយពុំមានការ ត្រួតពិនិត្យត្រឹមត្រូវដោយ អាជ្ញាធរត្រួតពិនិត្យស្បៀងអាហារ អេហ្វឌីអេ (FDA Food and Drug Administration) ទេ។ ដូច្នេះជាញឹកញាប់រាល់ចំនួន ដែលពួកគេបានដាក់បញ្ចូល នៅ​ក្នុងតារាងគឺ ពុំមានភាពត្រឹមត្រូវឡើយ។ អ្នកស្រាវជ្រាវ មិនគាំទ្រទៅលើការប្រឆាំងតវ៉ា របស់ឧស្សាហករ ទៅលើ​សមត្ថភាពគ្រឿងផ្សំទាំងឡាយ ដែលជួយរក្សាថាមពលនោះទេ។ ពួកគេបានរកឃើញនូវសារធាតុផ្សំ ដែលមាននៅក្នុង​ភេសជ្ជះប៉ូវកំលាំងទាំងនោះ មានដូចជា៖ ជាតិកាហ្វេអ៊ីន (caffeine), ក្វារ៉ាណា (guarana), តូរីន (taurine), ជិនសេង (ginseng), ជាតិស្ករ (sugars) និងវីតាម៊ីនប៊ី ហើយសារធាតុមិនមានភាពច្បាស់លាស់ទាំងនេះ នឹងអាចចោទជាបញ្ហា។

ជាតិកាហ្វេអ៊ីន
នេះជាសារធាតុសំខាន់ ដែលនៅក្នុងភេសជ្ជះទាំងនោះ ហើយកំរិតរបស់វា អាចនឹងមានការប្រែប្រួល។ ភេសជ្ជះទាំងនេះ មិនស្ថិតនៅក្រោម ផ្នែកត្រួតពិនិត្យដូចជាសូដា ទេ ហើយជាញឹកញាប់ មានកំរិតខ្ពស់ជាងអ្វីដែលបានដាក់បង្ហាញ។ សំរាប់ ការប្រៀបធៀប  ក្នុងមួយកែវចំណុះ៦,៥សង់ទីលីត ជាតិកាហ្វេនៅក្នុងភេសជ្ជះប៉ូវកម្លាំងនេះ មានចំណុះពី ៨០ទៅ ១២០ មីលីក្រាម, រីឯនៅក្នុងតែ មាន​ប្រមាណតែជា ៥០មីលីក្រាម, និងភេសជ្ជះកូកា ចំណុះ១២សង់ទីលីត មិនដែលមាន​ ជាតិ កាហ្វេច្រើនជាង ៦៥មីលីក្រាមទេ។ ភេសជ្ជះទាំងនេះមាន ជាតិកាហ្វេ ក្នុងបរិមាណខ្ពស់ ដូចជាមានកំរិតពី ១៥៤មីលីក្រាម នៅក្នុង​ភេសជ្ជះគោជល់ ទៅដល់៥០៥មីលីក្រាម នៅ ក្នុងភេសជ្ជះ វាយរេដអេច៥០៥ (Wired X505)។ វាពុំមានការណែនាំ ជាផ្លូវការណាមួយ សំរាប់ចំនួន នៃជាតិកាហ្វេអ៊ីន សំរាប់មនុស្សម្នាក់ដែលអាចទទួលទានបាននោះទេ ប៉ុន្តែចំពោះ​កំរិត​កាហ្វេអ៊ីនដែល ហួសកំរិតទាំងនេះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជាសម្ពាធឈាមឡើងខ្ពស់ កូនមិនគ្រប់ខែ នឹង​អាចនឹងស្លាប់ភ្លាមៗ។

សារធាតុក្វារ៉ាណា (Guarana)
សារធាតុនេះ ត្រូវបានគេស្គាល់ម៉្យាងទៀត ថាជាកូកាវ (cocoa) របស់ជនជាតិប្រេស៊ីល។ ក្វារ៉ាណា គឺជារុក្ខជាតិដែលមាន​កំណើតមកពី អាមេរិកខាងត្បូង វាមានសារធាតុកាហ្វេអ៊ីន ហៅថា ក្វារ៉ានីន (guaranine)។ ១ក្រាមនៃក្វារ៉ាណា ស្មើនឹង ៤០មីលីក្រាម នៃកាហ្វេអ៊ីន។ ទោះបីជាវាស្ថិតក្នុង ប្រភេទភេសជ្ជះប៉ូវកំលាំង តែវាមិនត្រូវបានគេរាប់បញ្ចូលទៅក្នុង​បរិមាណសរុប នៃសារធាតុកាហ្វេអ៊ីនទេ។ តាមពិត «បើអ្នកផឹកម្នាក់និយាយថា ត្រូវការកាហ្វេ និងបន្ថែមក្វារ៉ាណា​ផង» ​ នោះប្រាកដជា កាហ្វេអ៊ីន បូកជាមួយកាហ្វេអ៊ីន មួយទៀតជាមិនខាន។ អាជ្ញាធរស្បៀងអាហារ អេហ្វឌីអេ (FDA) ពុំទាន់​បានពិនិត្យទៅលើសារធាតុ ក្វារ៉ាណានេះទេ ដូច្នេះវាអាចជាហានីភ័យ ឬជាគុណប្រយោជន៏ក៏យើងមិនទាន់ដឹង។

សារធាតុស្ករ (sugars)
ស្ករត្រូវបានដាក់បញ្ចូល នៅចន្លោះពី ២១ ទៅ៣៤ក្រាម នៅក្នុងភេសជ្ជះចំណុះ ៨សង់ទីលីត ហើយមាន​ទ្រង់ទាយជា ស៊ូក្រូស (sucrose), គ្លុយកូស (glucose), ឬលក្ខណះជាទឹកផ្អែមដែលមានកំរិតខ្ពស់។ អ្នកដែលទទួលទាន ២ ឬ៣កំប៉ុង អាចនឹងទទួលយក ១២០ ទៅ ១៨០មីលីក្រាម នៃ ជាតិស្ករ។ ចំពោះយុវវ័យដែលទទួលទាន ជាតិទាំងនេះច្រើន អាចនឹង​ទទួលរងនូវបញ្ហាខ្លះៗដូច ជា ធ្វើឲ្យធាត់ចុកខ្លាញ់ និងមានបញ្ហាធ្មេញ។

សារធាតុតូរីន (taurine)
ជាសារធាតុមួយ ដែលមានភាពស្រដៀង ទៅនឹងអាស៊ីដនៅក្នុងខ្លួន វាអាចជួយឲ្យប្រាជ្ញាមានការវិវត្ត និងធ្វើឲ្យសារធាតុ​ខនិជ នឹងទឹកនៅក្នុងខ្លួន មានដំណើរការបានល្អ ហើយអាចជួយ បង្កើននូវសមត្ថភាពក្នុងការលេងកីឡានានា។ សារធាតុ​ទាំងនេះមាននៅក្នុង សាច់សត្វ អាហារសមុទ្រ និងទឹកដោះគោ។ តាមការស្រាវជ្រាវ បានបង្ហាញថា ចំនួននៃការ​ទទួល​ទាននៃសារធាតុតូរីន (taurine) ពីភេសជ្ជះប៉ូវកំលាំងទាំងនោះ មានកំរិត«ខ្ពស់ជាង»នៅក្នុងរបប អាហារធម្មតា។ ពុំមាន​ការច្បាស់លាស់នៅឡើយទេ ដែលថាកត្តាទាំងនេះអាចនឹងប៉ះពាល់ ដល់សុខភាព ប៉ុន្តែក៏គ្មានរបាយការណ៏ណាមួយ បញ្ជាក់ពីផលប្រយោជន៏ ដល់អ្នកដែលផឹកវាច្រើនដែរ។
អ្នកទទួលទាន ភេសជ្ជះប៉ូវកម្លាំង អាចនឹងទទួលបាននូវ សារធាតុផ្សំមួយចំនួនដែលជំនួយដល់សុខភាព ដូចជាវីតាម៊ីន ឬសារធាតុ ខនិជ  បើទោះបីជាអ្នកមិនបានទទួលទាន ដោយត្រឹមត្រូវក៏ដោយ។ តែអ្វីដែលសំខាន់ សំរាប់អ្នកទទួល​ទាន ជាទូទៅនោះ  គេពុំបានដឹងថា តើសារធាតុផ្សំទាំងនេះ នឹងចូលទៅក្នុងខ្លួន ប៉ុន្មាននោះឡើយ។

សារធាតុជិនសេង (ginseng)
មានការលើកឡើងថា សារធាតុ«ជិនសេង» អាចជួយជំរុញឲ្យរូបរាងកាយ មានភាពមាំមួន មានភាពស៊ាំ នឹងជួយ ជំរុញ​ឲ្យអារម្មណ៏ល្អ។ ប៉ុន្តែអ្នកជំនាញ បានរកឃើញពីភស្ដុតាងតិចតួចជាទីបំផុត ហើយថាពុំមាន​ជិនសេង​ គ្រប់​គ្រាន់ទេ នៅ​ក្នុងភេសជ្ជះ ដើម្បីអោយអ្នកទទួលទាន ទទួលបាននូវគុណប្រយោជន៏ទាំងនេះ។ ផ្ទុយទៅវិញ ឬសគល់របស់វា អាចធ្វើឲ្យ​រងនូវផលប៉ះពាល់ សុខភាព ដូចជា៖ គេងពុំលក់ ឈឺក្បាល និងសម្អាធឈាមកើនឡើងជាដើម។ «ជិនសេង គួរត្រូវបាន​ប្រើប្រាស់ ដោយប្រុងប្រយ័ត្ន ព្រោះវាអាចជះឥទ្ធិពលត្រឡប់មកវិញមិនល្អ នៅពេលទទួលទានវាច្រើនហួសកំណត់ និង​អាចជា​គ្រោះថ្នាក់ នៅពេលទទួលទានជាមួយនឹងថ្នាំផ្សេង ឬអ្នកជំងឺមិនគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។» នេះបើតាម មជ្ឈមណ្ឌលខាងមហារីក របស់អាមារិក អេស៊ីអេស (American Cancer Society) ។

វីតាមីនប៊ី (B ) និងសារធាតុបូកបន្ថែមផ្សេងៗ
តាមការសិក្សាបានបង្ហាញថា វីតាម៊ីនប៊ី អាចជួយបង្កើនអារម្មណ៏ ជួយប្រឆាំងជំងឺបេះដូង និងជំងឺមហារីក។ ប៉ុន្តែចំនួន​ដែលមាននៅក្នុងភេសជ្ជះ វាពុំគ្រប់គ្រាន់ ដើម្បីនឹងទទួលបាននូវអត្ថប្រយោជន៏ ទាំងនេះទេ។
មានសារធាតុផ្សេងៗទៀត ដែលអ្នកស្រាវជ្រាវយល់ថា នឹងអាចធ្វើការសិក្សាបន្ថែមទៀត។ លោកប្លែងសិន (Blankson) ដែលជាអ្នកស្រាវជ្រាវមួយរូប បានមានប្រសាសន៏ថា «ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ពីកង្វះទិន្នន័យតាម​បែប​វិទ្យាសាស្ត្រ ដែលគាំទ្រដល់ ការដាក់បញ្ចូលនូវសារធាតុសំខាន់ៗដូចជា៖ ខានីធីន (carnitine), យ៉ូហីប្ប (Yohimbe) និង ក្រូចល្វីង​ទៅក្នុងភេសជ្ជះទាំងនោះ។ យុវជនក្មេងៗ មិនយល់អ្វីពីសារធាតុផ្សំទាំងនេះទេ។ ពួកគេគ្រាន់តែដឹងថា អាច​ទទួលទាន​បាន ដោយគ្មានគ្រោះថ្នាក់ ដោយសារភេសជ្ជះទាំងនេះ មានភាពងាយស្រួលក្នុងការទិញ។» ក្នុងពេលនេះ ពុំ​ទាន់មាន​ទិន្នន័យតាមបែបវិទ្យាសាស្ត្រ ច្រើនណាស់ណាទេ ដែលបង្ហាញពីផលប៉ះពាល់ ឬ គុណប្រយោជន៏​នៃ​សារធាតុ​ខាងលើនេះ ហើយមានបណ្ដាជនតិចបំផុត ដែលដឹងពីឥទ្ធិពលរបស់វា។
អ្នកស្រាវជ្រាវ បានរកឃើញទៀតថា មានយុវវ័យជាច្រើន បានដាក់បញ្ចូលភេសជ្ជះប៉ូវកម្លាំងនេះ លាយជាមួយនឹង​គ្រឿង​ស្រវឹង ព្រោះពួកគេជឿថា វាអាចបន្ថយជាតិស្រវឹង និងការសេពសូរា មានភាពងាយស្រួល ជាងការមិន​បាន​លាយ។ កង្វះខាតនូវចំណេះដឹងទាំងនេះ ជាបញ្ហា ដែលអាចមានផលប៉ះពាល់ផ្សេងៗ ទៅថ្ងៃក្រោយ ព្រោះគេមិនដឹងថា តើការលាយបញ្ចូលគ្នា នឹងមាន«ប្រតិកម្មលាក់មុខ»ណាខ្លះ សម្រាប់សុខភាពនោះទេ៕

(ប្រភព៖ មនោរម្យព័ងអាំងហ្វូ)
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com