សារព័ត៌មានកោះត្រល់

វិធីសាស្ត្រ​១០យ៉ាងធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​ការសិក្សា​

Sunday, June 30, 20130 comments

ការសិក្សា​ជា​ប្រទីប​ដ៏​ភ្លឺ​ថ្លា​បំផុត សម្រាប់​បំភ្លឺ​មាគ៌ា​ជីវិត​របស់​បុគ្គល​ម្នាក់ៗ ហើយ​បើ​អ្នក​មិនមាន​ការសិក្សា​ទេនោះ អ្នកនឹង​ក្លាយទៅជា​មនុស្ស​ល្ងង់ ខ្វះ​បទពិសោធ ខ្វះ​ការយល់ដឹង​នៅលើ​សាកលលោក ពិសេស​គឺ​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​មិនបាន ពោលគឺ​មិន​ស្គាល់​ខ្លួនឯង​ច្បាស់​តែម្តង​។ ហេតុនេះហើយ​ទើប​ពេលនេះ​ផ​ប​ហ្សូ​ន អាស៊ី​ខិតខំ រិះរក​ចំណេះដឹង​មួយ ដែលជា​គន្លឹះ ជា​តិច​និ​ច ក្នុងការ​សិក្សា​ឲ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​ការ ធ្វេសប្រហែស មិន​យល់ច្បាស់​នូវ​អ្វី ដែលជា​គុណសម្បត្តិ​របស់​មនុស្ស​។ តទៅ​នេះ​សូម​ប្រិយមិត្ត​ស្វែងយល់​នូវ​ព័ត៌មាន​លម្អិត​ខាងក្រោម​ដូចតទៅ​៖




. អ្នក​ត្រូវតែ​រៀន​ដោយ​ខ្លួនឯង រៀន​នេះ​មិនមែន​រៀន​ដើម្បី​តែ​ការប្រលង​នោះទេ​។ សិស្ស និស្សិត​ភាគច្រើន​គិតថា ពួកគេ​ត្រូវតែ​រៀន​បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹងមិន​មានការ​ងារ​ធ្វើ នៅ​ថ្ងៃ​អនាគត​។ ក៏ប៉ុន្តែ​វា​មិនមែនជា​ការពិត​ទាំងអស់​នោះទេ ឧទាហរណ៍​ដូចជា​ការរៀន​ប្រវត្តិវិទ្យា ប្រសិនបើ​អ្នក​ចង់​ឲ្យ​មានការ​ចាប់អារម្មណ៍​ទៅលើ​ការរៀន​មុខវិជ្ជា​នេះ អ្នក​គួរតែ​កុំ​គិតថា​អ្នករៀន​វា​ដើម្បី​ការប្រលង​ឲ្យ​សោះ​។​ 

.​អ្នក​ត្រូវ​ទៅ​បណ្ណាគារ​ជា​ញឹកញាប់ ដើម្បី​ទិញ​នូវ​អ្វីៗ​ដែល​អ្នក​ចង់បាន និង​អ្វីដែល​អ្នក​គិតថា​វា​សំខាន់​ចំពោះ​អ្នក​នៅក្នុង​ការសិក្សា​រៀនសូត្រ​។​

៣. ចូរ​អ្នករៀបចំ​បន្ទប់​របស់​អ្នក​ឲ្យ​មាន​សោភ័ណ​បើ​វា​មិន​ប្រក្រតី​ទេនោះ វា​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​អ្នក មិន​ចូលចិត្ត​សិក្សា​គឺ​បន្ទប់​គ្មាន​សណ្តាប់ធ្នាប់​។ ដូចនេះ​អ្នក​ត្រូវតែ​រៀប​បន្ទប់ តុ​រៀន សៀវភៅ និង​ឧបករណ៍​ដែល​ទាក់ទង​នឹង​ការសិក្សា​របស់​យើង​ឲ្យ​ត្រូវ​តាម​កន្លែង​។​ 

៤. ចូរ​អ្នក​បិទ​កុំព្យូទ័រ iPad​ឬ​ទូរ​សព្ទ​ដៃ​របស់​អ្នក​ហើយ​ត្រូវ​បំភ្លេច​នូវ​អ៊ី​ន​ធើ​ណែ​ត​។ ប្រសិនបើ​អ្នកភ្ជាប់​បណ្តាញ​អ៊ី​ធើ​ណែ​ត​ច្រើន​ប៉ុណ្ណា ចូរ​អ្នក​លុប​នូវ​accounts​ខ្លះៗ​របស់​អ្នក ហើយ​ត្រូវ​គិតពី​ជីវិត​ទៅ​អនាគត​របស់​អ្នក គម្រោង​របស់​អ្នក និង​ក្តី​ស្រមៃ​របស់​អ្នក​ត្រូវ​ប្រើ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

៥. មនុស្ស​ភាគច្រើន​តែង​គិតថា​តន្ត្រី​មិនល្អ​ចំពោះ​ការសិក្សា​ទេ ប៉ុន្តែ​វា​មិនមែន​មិនល្អ​ទាំងអស់​នោះទេ គឺ​យើង​ត្រូវ​ចេះ​ប្រើប្រាស​វា ពិសេស​គឺ​អ្នក​ត្រូវ​ចេះ​ប្រើពេល​វេលា​។ ហើយ​យើង​ត្រូវ​ជ្រើសរើស​តន្ត្រី​ណា​ដែល​មិន​កន្ត្រាក់​អារម្មណ៍​ពេក និង​ការប្រើ​ឧបករណ៍​ក្នុង​ការចាក់​ក៏ត្រូវ​ប្រើ​ជា​ឧបករណ៍​ចាក់​mp3​តែប៉ុណ្ណោះ ទើប​ជាការ​ប្រសើរ​។​ 

៦. រៀបចំ​តុ​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កន្លែង​ហើយ​យក​របស់​ដែល​មិនចាំបាច់​ចេញពី​តុ​របស់​អ្នក ហើយ​ប្រសិនបើ​ចូលចិត្ត​ផាសុខភាព​ល្អ អ្នក​អាច​យក​តុ​របស់​អ្នក​ទៅ​ដា​ក់នៅ​មាត់​បង្អួច​បាន​។​ 

៧. នៅពេលដែល​អ្នកសិក្សា អ្នក​ត្រូវ​ឲ្យ​ប្រាកដថា​ទ្វារ​បន្ទប់​របស់​អ្នក​បាន​បិទ​ជិត​ហើយ​ឬ​នៅ​? ការធ្វើ​ដូច្នេះ​អាចជួយ​ឲ្យ​អ្នក​កាត់បន្ថយ​សម្លេង​រំខាន​ពី​ខាងក្រៅ និង​អាច​ឲ្យ​អ្នក​ផ្តោតអារម្មណ៍​ខ្ពស់​នៅក្នុង​ការសិក្សា​។​ 

៨. ប្រើ​ប៊ិច​ដែលមាន​ពណ៌​ច្បាស់​ល្អ (Highlighter) និង​ប្រើ​ស្ទិ​ក​គ័​រ​សម្រាប់​ការកត់ត្រា​នូវ​អ្វី ដែល​សំខាន់ និង​បិទ​វា​ទៅក្នុង​សៀវភៅ​នៅត្រង់ចំណុច​ដែល​យើង​បាន​កត់ត្រា​។​ 

៩. អ្នក​អាច​ញ៉ាំ​អាហារសម្រន់ និង​ផឹក​ភេសជ្ជៈ​នៅក្នុង​អំឡុងពេល​សិក្សា​ព្រោះ​វា​អាចជួយ​បង្កើន​អារម្មណ៍​ក្នុងការ​សិក្សា​។​ 

១០. អ្នក​មិនចាំបាច់​ដាក់​កាលវិភាគ​ប្រចាំថ្ងៃ​ដូចជា ម៉ោង​១​រសៀល​ត្រូវ​រៀន​គណិតវិទ្យា  តែ​អ្នក​អាច​ដាក់ថា​ត្រូវ​រៀន​គណិតវិទ្យា​រយៈពេល​១​ម៉ោង ឬក៏​២​ម៉ោង​ក្នុងថ្ងៃនេះ​។ រៀន​ឲ្យ​ទៀងពេល​ជៀសវាង​ការ​ខ្ជិល ធ្វើ​យ៉ាង​ដូចនេះ​វា​អាច​កាត់បន្ថយ​ភាព​ធុញទ្រាន់​របស់​អ្នក​បាន​។​
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com