សារព័ត៌មានកោះត្រល់

បទ​ពិសោធន៍​៧យ៉ាង​ដើម្បី​ភាព​ជោគ​ជ័យ​លើមុខ​ជំនួញ​

Thursday, June 13, 20130 comments


នៅ​គ្រប់​ទី​កន្លែង​ ម្ចាស់​អាជីវ​កម្ម​គ្រប់​រូប​តែង​មាន​ក្តី​ស្រមៃ​ខ្ពស់​​ថា ដំណើរ​ការ​អាជីវ​កម្ម​របស់​ខ្លួន​នឹង​ទទួល​បាន​ជោគ​ជ័យ ​​ដូច្នេះ​បទ​ពិសោធន៍​៧​យ៉ាង​អាច​ជួយ​អភិវឌ្ឍ​ដល់​ដំណើរ​ការ​​បង្កើត​អាជីវ​ កម្ម​​របស់​លោក​អ្នក​​​ប្រកប​ដោយ​ជោគ​ជ័យ ។

១-​​ត្រូវ​យល់​ដឹង​ពី​ឥទ្ធិ​ពល​នៃ​បណ្តាញខាង​ក្នុង​(លំ​ដាប់​បុគ្គ​លិក​) និង​ថ្នាក់​ដឹក​នាំ​ត្រូវ​​មាន​សិល្បៈ​ភាព​ជា​អ្នក​ដឹក​នាំ​​ ៖ ថ្នាក់​ដឹក​នាំ​​ត្រូវ​ឆ្លៀត​ពេល​ដើម្បី​ស្គាល់​ និង​បង្កើត​​នូវ​ទំនាក់​ទំនង​ចំពោះ​បុគ្គ​លិក​ និង​មនុស្ស​គ្រប់​រូប​​ ដូច​ជា​អ្នក​ណា​ដែល​​អាច​​ផ្តល់​​ប្រឹក្សា​ដល់​យើងជា​ដើម​ ។  ការ​ស្គាល់​បណ្តាញ​ខាង​ក្នុង គឺ​សំដៅ​ដល់​ការ​ចាត់​តំណែង​ ការ​រៀប​ចំ​​ចំនួន​បុគ្គ​លិក​​បំពេញ​ការ​ងារ​តាម​​​បណ្តាញ​ខាង​ក្នុងចាប់​ពី ​​៥នាក់​ទៅ៧​នាក់​ គឺឱ្យពួក​គាត់​​ធ្វើ​ការ​តាម​ផ្នែក​ និង​មើល​ការ​ខុស​ត្រូវ​តាម​ផ្នែក​នីមួយៗ​ ពេល​នោះ​ អ្នក​នឹង​មាន​បុគ្គ​លិក​ ឬ​សហ​ការី​ឆ្នើម​​ធ្វើ​ការ​ឱ្យ​អ្នក​ជួយ​ឱ្យ​អាជីវ​កម្ម​​របស់​អ្នក​រីក​ ចម្រើន​ ។​

២-អតិ​ថិ​ជន​ជា​ចំណុច​កណ្តាល​ ៖ មុខ​ជំនួញ​ដែល​ជោគ​ជ័យ​ ត្រូវ​តែ​មាន​ភាព​ជឿ​ជាក់​លើ​អតិ​ថិ​ជន​ ពោល​​គឺ​​យើង​ត្រូវ​ទទួល​​យោ​បល់​ពី​អតិ​ថិ​ជន​ ។ ត្រូវ​ឱ្យ​អតិ​ថិ​ជន​ស្គាល់​ យល់​ដឹង​ពី​យើង​ឱ្យ​បាន​ច្បាស់​លាស់​ ។ កា​រ​យល់​ដឹង​របស់​អតិ​ថិ​ជន​​ដែល​​ផ្តល់​​មក​ឱ្យ​យើង​ គឺជា​​ថាម​ពល​ដែល​ជួយ​យើង​ឱ្យបាន​ជោគ​ជ័យ​ ប៉ុន្តែ​ត្រូវ​សម្លឹង​មើល​​ពី​មុខ​ជំនួញ​ និង​ចំណូល​របស់​យើង​ផង​​ ។
៣-អ្នក​ជំនួញ​​​ដែល​ជោគ​ជ័យ​ត្រូវ​តែ​ដឹង​ពី​ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​​របស់​ខ្លួន​ឯង ៖ ត្រូវ​ចេះ​បង្ហាញ​​ភាព​ស្មោះ​ត្រង​​់ ចំណុច​ខ្លាំង ចំណុច​ខ្សោយ​​​ទៅ​កាន់​ខ្លួន​​ឯង​ និង​បុគ្គ​លិក​ សហ​ការី​ ព្រម​ទាំង​គោល​ការណ៍មុខ​ជំនួញ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​​ប្រសើរ​ឡើង។ មិន​គួរ​ចំណាយ​ពេល​រស់​នៅ​ជាមួយ​​ភាព​​ខ្សោយ​​ទាំង​នោះ​ឡើយ​ ។ ​ត្រូវ​រិះ​រក​វិធី​អភិ​វឌ្ឍ​ភាព​ខ្លាំង​ផ្ទាល់​ខ្លួន និង​​ត្រូវ​ព្យាយាម​សម្លឹង​មើល​ភាព​ខ្លាំង​​របស់​ខ្លួន​បន្ថែម​​ទៀត​ទៅ​លើ​ មុខ​ជំនួញ​ដែល​​យើង​រៀប​ចំ​ ។

៤-ភាព​ទន​់​ភ្លន់​របស់​ថ្នាក់​ដឹក​នាំ ៖ ​ភាព​ទន់​ភ្លន់​ជា​កម្លាំង​មួយ​ដែល​អាច​​ផ្លាស់​ប្តូរ​​​ស្ថាន​ភាព​ច្រើន​ យ៉ាង​បាន​ ដូច​ជា​ការ​ដឹក​នាំ​ ការ​ប្រើ​ប្រាស់​បុគ្គ​លិក​ សហការី​ ជា​ពិសេស​ភាព​ទន់​ភ្លន់​ធ្វើ​ឱ្យ​អតិ​ថិ​ជន​ស្រឡាញ់​យើង​ ។ ត្រូវ​យល​់​ថា ពិភព​នៃ​មុខ​ជំនួញ​ពោរ​ពេញ​​ដោយ​ភាព​​ភ្លឺ​ស្វាង​ និង​ភាព​ងងឹត​សូន្យ​ ។​ ដូច្នេះប្រសិន​បើ​យើង​មាន​​ភាព​ទន់​ភ្លន់​ យើង​អាច​ស្រូប​​ទាញ​យោ​បល់​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​យើង​​បាន​ទាំង​អស់ និង​​ធ្វើ​ឱ្យ​​យើង​​មាន​ទំនួល​ខុស​ត្រូវ​​ និង​អាចលុប​បំបាត់​​​​ភាព​ភ័យ​ខ្លាច​​របស់​យើង​​បាន​ ។

៥-ត្រូវ​ចេះ​សម្លឹង​មើល​ឱកាស​ ៖ បញ្ហា​វា​ជា​ផ្នែក​​មួយ​នៃ​មុខ​ជំនួញ​ ទាំង​បុគ្គលិក​ ឬ​អតិ​ថិ​ជន​។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​ត្រូវ​ចេះ​​សម្លឹង​មើល​ផ្នែក​ទាំង​ពីរ​ឱ្យ​​បាន​ ហ្មត់​ចត់​​ ហើយ​ត្រូវ​​គិត​ថា​ ការ​​ពង្រីក​ទី​ផ្សារ​ ឬ​ការ​ចាប់​ផ្តើម​ថ្មី​ដល់​​ពេល​វេលា​ហើយ​ឬ​នៅ​ ? បើ​ដល់​ពេល​ចាប់​ផ្តើម​ហើយ ​ត្រូវ​រៀប​ផែន​ការ​បង្វឹក​បុគ្គ​លិក​ ឬ​សហ​ការី​ជា​បន្ទាន់​ដើម្បី​​ឱ្យ​យល់​ពី​ជំហាន​​ដែល​យើង​ត្រូវ​បោះ​ទៅ​មុខ និង​ឱ្យ​​ស្រប​តាម​​ឱកាស​ដែល​យើង​កំពុង​តែចង់​បាន​​ ។

៦-ស្វែង​រក​វិធី​ផលិត​ឱ្យ​បាន​ប្រសើរ​ ៖ ផលិត​ភាព​ជា​មូល​ដ្ឋាន​មួយ​​នៃ​ភាព​ជោគ​ជ័យ​​លើមុខ​ជំនួញ ។ រូប​មន្ត​ដែល​ធ្វើ​ឱ្យ​មុខ​ជំនួញ​​របស់​យើង​ប្រសើរ​ឡើង ​គឺ​ផលិត​ផល​ប្រកប​ដោយ​គុណ​​ភាព​ និង​ការ​ទាក់​ទាញទើប​​ធ្វើ​ឱ្យ​យើង​​មាន​ឱកាស​​ដើម្បី​ទទួលបាន​​ចំណូល​ពី​ ការ​លក់​ ហើយ​វា​អាច​ជួយ​ជម្រុញ​​ឱ្យ​ក្រុម​ហ៊ុន​មាន​ដំណើរ​ការ​ទៅ​មុខ​ល្អ ។

៧-ការ​គ្រប់​គ្រង​តុល្យ​ភាពប្រាក់​បៀ​វត្ស​បុគ្គ​លិក​​ ៖ មុខ​ជំនួញ​ដែល​មាន​ការ​គ្រប់​គ្រង​ល្អ​ គឺ​​ត្រូវ​​​មាន​តុល្យ​ភាព​នៃ​ជីវ​ភាព​របស់​បុគ្គ​លិក​ផង​ដែរ​ ពោល​គឺ​ប្រាក់​បៀ​វត្ស​ និង​ពេល​វេលា​។ ត្រូវ​មាន​ពេល​វេលា​ច្បាស់​លាស់​សម្រាប់​​ឈប់​សម្រាក​ បូក​រួម​ទាំង​ប្រាក់​កិច្ចការ​ថែម​ម៉ោង​ និង​ត្រូវ​មាន​កម្ម​វិធី​ជប់​លៀង​​សម្រាប់​​បុគ្គ​លិក​ទៀត​ផង​ ៕
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com