សារព័ត៌មានកោះត្រល់

វិធីសាស្ត្រងាយៗដើម្បីបំបាត់កំហឹង

Thursday, June 13, 20130 comments


គ្រប់ពេលដែលអ្នកមានកំហឹង តើអ្នកធ្វើអ្វីខ្លះ? នៅពេលដែលកើតកំហឹងក្រេវក្រោធ វាគឺជាអារម្មណ៍ទោសៈម្យ៉ាងដែលអាចកើត ឡើងចំពោះមនុស្សជាញឹកញាប់ដោយប្រការណាមួយ។ ហើយប្រសិនបើបណ្តោយឲ្យអារម្មណ៍ក្រេវក្រោធកកស្ទះក្នុងចិត្តយូរ វានឹងជះផលអាក្រក់ប៉ះពាល់ដល់សុខភាពចិត្ត និងសុខភាពកាយបានយ៉ាងងាយបំផុត។ ដោយខ្លាចមានផលអាក្រក់ប៉ះពាល់ដល់សុខភាពរបស់ប្រិយមិត្តថ្ងៃនេះសូមយក
ចំណុចដ៏ដូចជាវិធីដែលអ្នកត្រូវធ្វើនៅពេលអ្នកមាន កំហឹងនៅក្នុងខ្លូន គួរអនុវត្តតាមវិធីដូចខាងក្រោមនេះ៖

១-តាំងឬផ្ចង់ស្មារតី រាប់ពី១-១០ នេះជាវិធីដែលធ្វើឲ្យអ្នកមានសមាធិ និងមានពេលត្រិះរិះពិចារណាចំពោះអ្វីដែលយើងបម្រុង នឹងនិយាយឬធ្វើថាវាជះផលអាក្រក់អ្វីខ្លះដល់យើង និងអ្នកដទៃ ហើយតើយើងគួរនិយាយឬមិនគួរនិយាយ ។ វាជាវិធីរំងាប់កំសួល អារម្មណ៍ឲ្យត្រជាក់នឹងនរឡើងវិញ ជាវិធីដែលមានប្រសិទ្ធភាពបំផុត ។

២-គេចចេញពីស្ថានការណ៍ចំពោះមុខមិនមែនបានន័យថាឱ្យអ្នកមិនគិត ដោះស្រាយបញ្ហានោះទេ គឺថាបើអ្នកពុំអាចរំងាប់អារម្មណ៍ក្រេវក្រោធបានទេ អ្នកគួរចៀសចេញពីស្ថានការណ៍ដែលយើង កំពុងប្រឈម ដើម្បីឲ្យស្ងប់អារម្មណ៍ចាំវិលត្រឡប់មកដោះស្រាយបញ្ហាឡើងវិញ នៅពេលក្រោយ។

៣-រកទីប្រឹក្សានៅពេលដែលអ្នកមានអារម្មណ៍ក្រេវក្រោធមិនសប្បាយចិត្ត ចូររកទីប្រឹក្សាដូចជា ឪពុកម្តាយ មិត្តភក្តិជិតស្និទ្ធដែលអ្នកអាចទម្លាយរឿងក្នុងចិត្តប្រាប់បាន ព្រោះការនិយាយរឿងក្នុងចិត្តប្រាប់មនុស្សដែលយើងអាចទុកចិត្ត អាចជួយកាត់បន្ថយអារម្មណ៍ក្រេវក្រោធយ៉ាងស័ក្តិសិទ្ធ។ ចំណែកលទ្ធផលដែលបានទទួលបន្តមកទៀត គឺយោបល់ល្អៗសម្រាប់ឲ្យយើងយកទៅដោះស្រាយបញ្ហា ៕

៤-ឈប់គិតរឿងដែលធ្វើឲ្យខឹង ឬមិនសប្បាយចិត្តប្រសិនជាគិតដល់បញ្ហានោះហើយវាធ្វើឱ្យអ្នកកើត កំហឹង ឬមិនសប្បាយចិត្តនោះសូមអ្នកបញ្ឈប់ការគិតពីរៀងនោះទៀតទៅ ហើយងាកទៅធ្វើការងារអ្វីដែលយើង ចូលចិត្តជំនួសវិញ ដូចជាលេងកីឡា លេងហ្គេម ស្តាប់ចម្រៀង មើលទូរទស្សន៍ ដើម្បីជួយធ្វើឲ្យអារម្មណ៍ដែលមួហ្មងរលាយបាត់អស់ ។
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com