សារព័ត៌មានកោះត្រល់

របៀបមើលចរិតមនុស្ស តាមរយៈការសរសេរអក្សរ

Thursday, June 13, 20130 comments



បើតាមការសង្កេត ឃើញថាជាទូទៅ មនុស្សម្នាក់ៗតែងតែសរសេរអក្សរប្លែកៗពីគ្នា ហើយតាមរយៈការសរសេរអក្សរនេះដែរ ក៏អាចអោយអ្នកដទៃឆ្លុះបញ្ជាំងពីចរិតរបស់អ្នកបានខ្លះដែរ។ ដូចនេះ ក្នុងទំព័រនេះនឹងអាចអោយអ្នកដឹងពីចរិតរបស់ខ្លួន ក៏ដូចជាអ្នកដទៃបាន៖
អក្សរដិតច្បាស់ធំៈ ជាមនុស្សមានអារម្មណ៍ល្អ ចិត្តទូលាយ ចូលចិត្តសប្បាយ និងស្រលាញ់សេរីភាព មិនចូលចិត្តប្រើអារម្ម៍តឹងតែង មានគំនិតល្អៗ និងមិនចេះប្រកាន់ខ្លួន។
អក្សរដិតតូចៈ ជាមនុស្សពូកែងង៉ក់ តូចចិត្ត ប៉ុន្តែម៉ត់ចត់ ឈ្លាសវៃខាងគិត និងចូលចិត្តធ្វើអ្វីដែល ពិតប្រាកដ តែមិនសូវចូលចិត្តភាពហ៊ឺហាប៉ុន្មានទេ។
សរសេរសង្កត់ខ្លាំងៈ អ្នកដែលចូលចិត្តសរសេរសង្កត់ប៊ិកខ្លាំង ជាមនុស្សមានចិត្តខែងរែង ស្វាហាប់ មានសតិបញ្ញាល្អ មានគំនិតស្ថាបនា ប៉ុន្តែចូលចិត្តធ្វើអ្វីតាមតែអារម្មណ៍ខ្លួនឯងប៉ុននោះ មិនសូវខ្វល់ពីអារម្មណ៍របស់អ្នកដទៃប៉ុន្មានទេ។
សរសេរស្រាលៗបំផុតៈ អ្នកដែលចូលចិត្តសរសេរស្រាល ស្ទើរតែគ្មានកំលាំងសង្កត់ប៊ិកនោះ ជាមនុស្សដែលស្រលាញ់ថ្នាក់ថ្នមខ្លួន ចូលចិត្តលាក់គំនួច ឆាប់រំភើបនិងមានមន្តស្នេហ៍ជាប់ខ្លួនថែមទៀតផង។
តួអក្សរធំៈ ជាមនុស្សយកតែចិត្តខ្លួនឯង មិនខ្វល់ខ្វាយដល់អារម្មណ៍អ្នកណា ចង់បានមុខមាត់ ចូលចិត្តភាពស្រណុកស្រួល និងមានគលដៅក្នុងជីវិតច្បាស់លាស់។
តួអក្សរតូចៈ ជាមនុស្សស្មោះត្រង់ គ្មានកលល្បិច មិនចូលចិត្តប្រឆាំងអ្នកដទៃ ចូលចិត្តគិតច្រើនហើយល្អិតល្អន់ ចេះអត់ធ្មត់និងពូកែដាក់ខ្លួនហួសហេតុ។
តួអក្សរមិនធំមិនតូចពេកៈ បញ្ជាក់ថាជាមនុស្សដែលមានភាពរឹងប៉ឹង មិនងាយប្រែប្រួល មានសមាធិក្នុងខ្លួន និងធ្វើអ្វីៗទៅតាមទំលាប់របស់ខ្លួន។
សរសេរអក្សរទ្រេតទៅខាងមុខៈ ជាមនុស្សមានចិត្តត្រជាក់ ទន់ភ្លន់ ជួនឧស្សាហ៍ ជួនខ្ជិល ប៉ុន្តែហ៊ានបញ្ចេញអោយគេដឹង ជាមនុស្សធ្វើអ្វីបើកចំហ មានទំនាក់ទំនងល្អ ងាយស្រួលចូលក្នុងសង្គមចុះ និងជាមនុស្សមានទឹកចិត្តនឹងនរមានហេតុមានផល មានការទទួលខុសត្រូវខ្ពស់ផងដែរ។
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com