សារព័ត៌មានកោះត្រល់

ទទួលទាន​អាហារ​ខាងក្រោម បង្កើន​កម្រិត​ទឹកកាម

Tuesday, June 25, 20130 comments


លោក​វេជ្ជបណ្ឌិត Anthony Johan Arciola អ្នកឯកទេស​រោគ​ផ្លូវ​មូត្រ នៅឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​ក្រុង ញូវយ៉ក សហរដ្ឋអាមេរិក បាន​មានប្រសាសន៍ថា បរិមាណ ​ទឹកកាម​បញ្ចេញ​ដោយ​បុរស ក្នុងអំឡុងពេល​ឈានដល់​ចំណុច កំពូល អាចធ្វើឱ្យ​គាត់​មាន​ក្ដីបារម្ភ ។ ​លោក​វេជ្ជបណ្ឌិត​ថ្លែងថា វា​ជា​រឿង​ធម្មតា​សម្រាប់​បុរស​ម្នាក់​ក្នុងការ​បញ្ចេញ​ទឹកកាម ត្រឹម​កម្រិត ១​មី​លីត្រ រាល់​ការរួម​​ភេទ​ម្ដងៗ​។ បុរស​មាន​បរិមាណ​ទឹក​កាម​ទាប​អាចមាន​ផ្ទុក​អាការៈរោគ នៅក្នុង​រាងកាយ ដែល​កំណត់​នូវ​ការផលិត​ចេញ​ឬ​សមត្ថភាព​បញ្ចេញ​ទឹកកាម​។ ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ​មួយចំនួន​ជំនួយ ដល់​ការបង្កើន​បរិមាណ​ទឹក​កាម​​ដែល​បុរស​គួរ​យល់ដឹង ៖
 
ទឹក ៖ លោក​វេជ្ជបណ្ឌិត Arciola បាន​មានប្រសាសន៍ថា បើ​គ្មាន​ទឹក ក៏​មិនមាន​ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់​មនុស្ស​​អាចបំពេញ​មុខងារ​បា​ន​ ប្រក្រតី​នោះ​ដែរ​។ លោក​វេជ្ជបណ្ឌិត​បានផ្ដល់​អនុសាសន៍​ឱ្យ​មនុស្ស​ទទួលទាន​ទឹក​យ៉ាងតិច ឱ្យ​​បាន ៨​កែវ​ក្នុង​មួយថ្ងៃ​។ ការទទួល​ទាន​ទឹក​តិចជាង​បរិមាណ​ខាងលើ អាច​បណ្ដាលឱ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​។ ខណៈពេល​​រាងកាយ​ខ្សោះ​ជាតិ​ទឹក​នោះ វា​មិនអាច​ផលិត​ទឹកកាម​បាន​ច្រើន ដូច​ពេលដែល​រាងកាយ ទទួលបាន​កម្រិត​ជាតិ​ទឹក​គ្រប់​គ្រាន់​នោះទេ​។​

សាច់សត្វ ៖ យោងតាម​គេហទំព័រ Discovery Health បានឱ្យដឹងថា សាច់សត្វ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​យ៉ាង​​ច្រើនបែប មាន​សារៈសំខាន់​ចំពោះ​ការ​ផលិត​ចេញ​ទឹកកាម​បុរស​។ សាច់​ត្រី Tuna សាច់មាន់ ទា និង​ប្រភេទ​សាច់​​សត្វ​ពណ៌​ក្រហម សម្បូរ​ដោយ​បរិមាណ​អាស៊ីដ អា​មី​ណូ ដែល​រាងកាយ​បុរស​​​ត្រូវ​ការ​ចាំបាច់ សម្រាប់​បង្កើន​កម្រិត​អ័ក​ម៉ូ​ន Testosterone ឱ​កើនឡើង​ខ្ពស់ និង​ជំនួយ​ដល់​ការផលិត​ចេញ​ទឹកកាម​។ អយ​ស្ទឺ​(Oysters) មាន់បារាំង​សាច់​​​​​​ចៀម និង​ប្រភេទ​សាច់សត្វ​ពណ៌​ក្រហម ខ្លាញ់​តិច សម្បូរ​ដោយសារ​ធាតុ​ស័ង្កសី​មាន​ប្រសិទ្ធភាព​បង្កើន​កម្រិត​អ័ក​ម៉ូ​ន Testosterone​។​

4

លោក​វេជ្ជបណ្ឌិត Arciola បាន​មានប្រសាសន៍ថា រាងកាយ​បុរស ក៏ត្រូវ​ការចាំបាច់ នូវ​សារធាតុ​ស័ង្កសី ដើម្បី​ផលិត​​ចេញ​នូវ​ទឹកកាម​ដែរ​។ នៅពេល​បុរស​បញ្ចេញ​ទឹកកាម​ម្ដងៗ គឺមាន​ផ្ទុក​នូវ​សារធាតុ​ស័ង្កសី​ជា​មធ្យម ក្នុង​ចន្លោះ ១ ទៅ​៣ មី​លី​ក្រាម​។
 
គ្រាប់​ផ្លែឈើ ៖ គ្រាប់​ផ្លែឈើ ក៏​សម្បូរ​ដោយ​បរិមាណ​សារធាតុ​ស័ង្កសី​ខ្ពស់ និង​អាស៊ីដ​អា​មី​ណូ​យ៉ាង​សម្បូរបែប​ដែរ​។​​លើសពីនេះទៅទៀត គ្រាប់​ផ្លែឈើ​សម្បូរ​​ដោយ​សារធាតុចិញ្ចឹម​យ៉ាង​ច្រើន សម្រាប់​ទ្រទ្រង់​រាងកាយ​បុរស​ស្ដ្រី​។ លោក​​វេជ្ជបណ្ឌិត​បាន​ណែនាំ ឱ្យ​បុរស​ទទួលទាន​គ្រាប់​ផ្លែឈើ ១/៤​ពែង រាល់ថ្ងៃ ដោយ​ទទួលទាន​ក្នុងពេល​ទទួលទាន​រប​ប​​អាហារ​ប្រកបដោយ​តុល្យភាព​ត្រឹមត្រូវ​ សម្រាប់​សុខភាព​។

3



ធញ្ញជាតិ ៖ ធញ្ញជាតិ Granola និង Oatmeal សម្បូរ​ដោយ​បរិមាណ​នៃ​សារធាតុ L-arginine និង​សារធាតុ L-carnitine ខ្ពស់​។ ជា​លទ្ធផល​សារធាតុ​ទាំងពីរ​ប្រភេទ​ខាងលើនេះ អាច​បង្កើន​នូវ​កម្រិត​នៃ​ការបញ្ចេញ​ទឹកកាម​បុរស​​និង​បង្កើន​នូវ​សមត្ថភាព​ មេជី​វិត​។ សារធាតុ​ស័ង្កសី​មាននៅ​ក្នុង​ប្រភេទ​ស្រូវ​បា​ឡេ និង​ស្រូវ​សាឡី ក៏មាន​គុណប្រយោជន៍​​ជំនួយ​ដល់​ការផលិត​ចេញ​ទឹកកាម​របស់​បុរស​ដែរ​។ លោក​វេជ្ជបណ្ឌិត Arciola បាន​ថ្លែងថា ការដាក់បញ្ចូល​ប្រភេទ​
​អាហារ​ធញ្ញជាតិ ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាច​ផ្ដល់ឱ្យ​អ្នក នូវ​សារធាតុ​ស័ង្កសី និង​អាស៊ីដ អា​មី​ណូ​គ្រប់គ្រាន់ ដើម្បី​បង្កើន​កម្រិត​ទឹកកាម​របស់​អ្នក​។

2



បន្លែ និង​ផ្លែឈើ ៖ លោក​វេជ្ជបណ្ឌិត​បានផ្ដល់​អនុសាសន៍​ថា នៅពេល​អ្នក​ព្យាយាម បង្កើន​កម្រិត​ទឹកកាម​របស់​អ្នក ចូរ​បង្កើន​ការទទួល​ទាន​ប្រភេទ​បន្លែ​ស្លឹក ពណ៌​បៃតង ដូចជា ស្លឹក​ផ្ទី ស្លឹក Broccoli បន្លែ okra បន្លែ asparagus និង​​រុក្ខជាតិ​ដុះ​ក្នុង​សមុទ្រ​ពពូក​សារាយ​ជាដើម​។ អាស៊ីដ អា​មី​ណូ មាននៅ​ក្នុង​ស្លឹក​ផ្ទី សា​រ៉ា​យ​សមុទ្រ ក៏មាន​ប្រសិទ្ធភាព​ដូច​​អាស៊ីដ​អា​មី​ណូ​មាននៅ​ក្នុង ធញ្ញជាតិ Granola ធញ្ញជាតិ Oatmeal និង​សាច់សត្វ​ដែរ​។ ប្រភេទ​បន្លែ Asparagus
Okra និង​ប្រភេទ​ផ្លែឈើ​មាន​ជាតិ​ជូរ ផ្ដល់ឱ្យ​អ្នក​នូវ​សារធាតុ​អាស៊ីដ Folic មានគុណ​ប្រយោជន៍ ក្នុងការ​បង្កើន​កម្រិត​ទឹកកាម​។​

1

​ផ្លែ​ប៉េងប៉ោះ ឪឡឹក ត្របែក និង​ម្ទេសផ្លោក​ក្រហម សម្បូរ​ដោយ​បរិមាណ​សារធាតុ Lycopene​។ លោក​វេជ្ជបណ្ឌិត​Arciola ថ្លែង​ទៀតថា សារធាតុ Lycopene ជួយ​បង្កើន​នូវ​ភាព​ខាប់ និង​កម្រិត​ទឹកកាម​បុរស ហើយ​សារធាតុ​   Lycopene នេះ​មាន​អត្ថប្រយោជន៍ ចំពោះ​សុខភាព​ក្រពេញ​ប្រូ​ស្ដា​ត​បុរស​ទៀតផង​៕
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com