សារព័ត៌មានកោះត្រល់

រដ្ឋាភិបាល​វៀតណាម​ឃុំខ្លួន​អតីត​អ្នកកាសែត​ដែល​បាន​និយាយ​រិះគន់​

Monday, June 24, 20130 comments

​មន្ដ្រី​វៀតណាម​បាន​ឃុំខ្លួន​អតីត​ អ្នកកាសែត​ម្នាក់ និង​ជា​អ្នកសរសេរ​កំណត់ត្រា​ព័ត៌មាន​តាម​អ៊ី​ន​ធើរ​ណិ​ត (Blogger) ផង​ពីបទ​ផ្សាយ​អត្ថបទ​មួយចំនួន​ដែល​រិះគន់​ដល់​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ដ​ វៀតណាម ។​
លោក ត្រឿង យី ញឹក (Truong Duy Nhat)

លោក ត្រឿ​ង យី ញឹក (Truong Duy Nhat) ត្រូវ​អាជ្ញាធរ​ចាប់ឃុំខ្លួន​កាលពី ថ្ងៃអាទិត្យ នៅផ្ទះ​របស់លោក​នៅ​ខេត្ដ​ដា​ណាំង ហើយ​ត្រូវ​អាជ្ញាធរ​ចាប់​បញ្ជូនទៅ​ក្រុង​ហាណូយ​ដើម្បី​សួរចម្លើយ ។​
លោក​ត្រូវ​រដ្ឋាភិបាល​ចោទថា បំពាន​លើ​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ដោយ​រំលោភ​ប្រយោជន៍​របស់​រដ្ឋ ដែល​អាច​ជាប់ឃុំ​យូរ​បំផុត ៧ ឆ្នាំ ។​
​ស្ថានភាព​នៃ​ការរិះគន់​ប្រឆាំង​ រដ្ឋាភិបាល​វៀតណាម​តាម​អ៊ី​ន​ធើ​ណិ​ត​បាន​មានការ​កើនឡើង​កាលពី​ឆ្នាំមុន នៅក្នុង​ខណៈពេល ដែល​វៀ​ត​ណា​ម​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាច្រើន ដោយបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបភាព​ វៀតណាម​ដែលជា​ទីផ្សារ​មួយ​កំពុង​លេចមុខ​បោះ​សំឡេង ។​
​អ្នកសរសេរ​ព័ត៌មាន​តាម Blog ជាច្រើន​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​នាយករដ្ឋមន្ដ្រី​វៀតណាម ង្វៀង តឹង យ៉ុង (Nguyen Tan Dung) ដោយ​ចោទ​លោក​ពី​បញ្ហា​បក្សពួកនិយម និង​ការរៀបចំ​ចាត់ចែង​សេដ្ឋកិច្ច​ខុស​ទិសដៅ ៕

ដោយ ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃនគរ​


Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com