សារព័ត៌មានកោះត្រល់

ធ្វើយ៉ាងណា ទើប​មាន​កម្ពស់​បែប​ធម្មជាតិ ខ្ពស់​ជាង​ធម្មតា​?

Friday, March 31, 20170 comments

បើអ្នកយល់ថាកម្ពស់របស់អ្នក ទាបជាងគេក្នុងចំណោមមិត្តភក្កិទាំងអស់គ្នា ឬក៏នៅក្នុងគ្រួសាររបស់អ្នកនោះ អ្នកត្រូវដឹងថា មានវិធីសាស្ត្រមួយចំនួន ដែលអាចជាជំនួយក្នុងការជួយពន្លូត កំពស់តាមបែបធម្មជាតិ របស់អ្នក។


កម្ពស់របស់មនុស្សមានទំនាក់ទំនង យ៉ាងជិតស្និតជាមួយនឹង សកម្មភាពរស់នៅ ទម្លាប់ និងតំណពូជ ដែលមានឥទ្ធិពល​ដល់បញ្ហាលូតលាស់នៃរាង្គកាយ។ បើអ្នកកំពុងតែស្ថិតក្នុង«វ័យលូតលាស់» ហើយចង់បានកម្ពស់ធំខ្ពស់នោះ អត្ថបទនេះ​ប្រហែលជាអាចជួយអ្នក អោយបន្ថែម«ធ្មេញឈើ» បានវែងជាងមុន ៖
១. មានរបបអាហារត្រឹមត្រូវ៖
មនុស្សទូទៅតែងតែគិតថា ការបរិភោគអាហារច្រើនហួសកំរិត នឹងធ្វើឲ្យខ្លួនរបស់ពួកគេធាត់ និងមើលទៅមានកម្ពស់ ទាប។ ប៉ុន្តែបើអ្នកបរិភោគវាត្រឹមត្រូវ និងទៀងទាត់នោះ វាអាចឲ្យអ្នកមានកម្ពស់ខ្ពស់ជាងមុន និងមានអារម្មណ៏ស្រស់ថ្លា។
  • បរិភោគអាហារដែលមានសារធាតុប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់៖ សារធាតុទាំងនោះមាននៅក្នុងសាច់សត្វ ត្រី សណ្តែក នឹងទឹកដោះគោ ដែលអាចជួយឲ្យសាច់ដុំមានការលូតលាស់ និងជួយឲ្យឆ្អឹងរឹងមាំ។ ម្យ៉ាងវិញទៀត អ្នកគួរតែកាត់​បន្ថយនៅអាហារដែលមាន សារធាតុខាបូហៃដ្រេត (carbohydrates) ដែលមាននៅក្នុង ភីស្សា នំខេក នំផ្អែម និង​សូដា។

  • បរិភោគអាហារដែលមានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់៖ អាហារទាំងនោះមានដូចជានៅក្នុងបន្លែបៃតង និងទឹក​ដោះគោ ដែលអាចជំនួយដល់ឆ្អឹងក្នុងការលូតលាស់។

  • បរិភោគអាហារដែលមានជាតិស័ង្កសីឲ្យបានគ្រប់គ្រាន់៖ អាហារទាំងនោះមានដូចជា នៅក្នុងងាវសមុទ្រ ល្ពៅ គ្រាប់​ធញ្ញជាតិ សាច់ចៀម សណ្តែកដី និងក្តាម។

  • បរិភោគអាហារដែលមានជាតិវីតាមីនឌី (Vitamin D)៖ វីតាមីនឌី ជួយឲ្យឆ្អឹង និងសាច់ដុំ របស់ក្មេងៗ មានការលូត-លាស់បានយ៉ាងឆាប់រហ័ស។ វីតាមីននេះ មាននៅក្នុងសាច់ត្រី បន្លែ ឬក៏នៅក្នុងផ្សិត។
២. ការហាត់ប្រាណ៖ 
កុមាវ័យជំទង់ ដើម្បីមានការលូតលាស់បានល្អ ត្រូវតែធ្វើលំហាត់ប្រាណ។ ដូចជាការរត់ លោត ឬក៏ធ្វើសកម្មភាព ហាត់​ប្រាណផ្សេងៗ យ៉ាងតិចឲ្យបាន ៣០នាទីក្នុងពេលមួយថ្ងៃ ដើម្បីឲ្យសាច់ដុំរបស់គេធ្វើការ។
៣. ការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ៖
ពេលគេងលក់ ជាពេលវេលាដែល ខ្លួនប្រាណរបស់អ្នកលូតលាស់។ ដូច្នេះការគេងបានគ្រប់គ្រាន់ បានផ្តល់ពេលច្រើនឲ្យ​ខ្លួនរបស់អ្នកក្នុងការលូតលាស់។ បើអ្នកមានអាយុក្រោម ២០ឆ្នាំ អ្នកគួរតែគេងឲ្យបាន ពី៩ ទៅ១១ ម៉ោងក្នុងមួយយប់ ដើម្បីឲ្យ​រាង្គកាយលូតលាស់បានល្អ និងឆាប់រហ័ស។
៤. ស្វែងយល់ពីបញ្ហាមកពីតំណពូជ៖ 
ជាទូទៅអ្នកវិទ្យាសាស្រ្តគិតថា ៦០ ទៅ៨០% នៃកម្ពស់របស់អ្នក មកពីពូជពង្សរបស់អ្នក។ ប៉ុន្តែទោះបីជាមកពីតំណពូជមែន ឬក៏មិនមែនក៏ដោយ ក៏មិនប្រាកដថា អ្នកមិនអាចលូតកម្ពស់បាននោះទេ។ អ្វីដែលសំខាន់ អ្នកត្រូវតែយកចិត្តទុកដាក់ ចំពោះ​ខ្លួនឯង ទាំងរបបអាហារ និងការហាត់ប្រាណ។
៥. កុំធ្វើអ្វីដែលប៉ះពាល់ដល់ការលូតលាស់របស់អ្នក៖
បើអ្នកមិនបានធ្វើអ្វីជួយដល់ការលូតលាស់នៃរាង្គកាយរបស់អ្នកទេ អ្នកក៏មិនគួរធ្វើអ្វីដែលប៉ះពាល់ដល់ការលូតលាស់ដែរ។ ថ្នាំញៀន បារី និងគ្រឿងស្រវឹង គឺជាមូលហេតុដែលធ្វើឲ្យប៉ះពាល់ដល់ ការលូតលាស់របស់អ្នក និងធ្វើឲ្យមានការលូតលាស់​យឺតជាងធម្មតា នៅពេលដែលអ្នកប្រើប្រាស់វាក្នុងវ័យកំពុងលូតលាស់។
៦. ត្រូវគិតថាអ្នកមានអាយុចាប់ពី៣០ឆ្នាំឡើង ទើបអ្នកឈប់មានការលូតលាស់៖
យុវជន យុវនារីជាច្រើនតែងតែសួរសំនួរខ្លួនឯងថា «តើខ្ញុំឈប់មានការលូតលាស់ហើយឬ?» បើអ្នកមានច្រើនជាង១៨ឆ្នាំ? នោះ​ចម្លើយប្រាកដជា «ទេ»។ បើអ្នកមិនទាន់ដល់អាយុឈប់លូតលាស់ (រហូតដល់៣០ឆ្នាំ) នោះអ្នកនៅតែមានការ​លូត​លាស់នៅឡើយ។ ដូច្នេះអ្នកមាន​ពេល​ធ្វើអ្វីៗ ដើម្បីឲ្យរាង្គកាយរបស់អ្នកលូតលាស់បន្ថែមទៀត ជាជាងទុកពេល មក​ព្រួយ​ពីការឈប់លូតលាស់ទាំងនោះ៕
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com