សារព័ត៌មានកោះត្រល់

ស្វែងយល់​អំពី​ QR Code និង​អត្ថប្រយោជន៍​រួម​ទាំង​គ្រោះ​ថ្នាក់​​នៃ​ការ​ប្រើ​ប្រាស់​វា​

Sunday, June 9, 20130 comments

QR Code (Quick Response Code) គឺ​ជា​ប្រភេទ​លេខ​សម្ងាត់​សម្រាប់​ប្រើ​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ ដែល​នៅ​ពេល​ដំបូង​ត្រូវ​បាន​គេ​ធ្វើ​សម្រាប់​សហគា្រស។ នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​នេះ​គឺ​មាន​ការ​ពេញនិយម​ជា​ខ្លាំង​នៅ​តាម​សហគ្រាស​មួយ​ចំនួន និង​កន្លែង​លក់​ទំនិញ។ Code គឺ​មាន​ប្រភេទ​ពណ៌ខ្មៅ ប៉ុន្តែ​មាន​ការ​រៀបចំ​ដើម្បី​ធ្វើ​ទៅ​ជា​ពណ៌​សវិញ។ វា​ត្រូវ​បាន​គេ​បង្កើត​មាន​៤ប្រភេទ។


ការបង្កើត
QR Code ត្រូវ​បាន​គេ​បង្កើត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដោយ​ក្រុមហ៊ុន​តូយ៉ូតា​នៅ​ក្នុង ​ឆ្នាំ​១៩៩៤​គឺ​បង្កើត​ទៅលើ​លេខ​សម្ងាត់​រថយន្ត ដែល​វា​មាន​កម្រិត​ខ្ពស់។ វា​បាន​ក្លាយ​ទៅ​ជា​របស់​មាន​ការ​ពេញនិយម​ជា​ខ្លាំង​នៅ​ក្នុង​ពេល​នោះ។ វា​គឺ​មិន​ដូច one-dimensional barcode ទេ​ដែល​មាន​ការ​កែឆ្នៃ​ដោយ​មាន​ពន្លឺ​ភ្លើង​តិច។ វា​គឺ​មាន​លក្ខណៈ​មាន​រូបភាព ដោយ​ប្រើ​មាន​រៀង​៤ជ្រុង។

លក្ខណៈស្តង់ដា
មាន​ឯកសារ​លក្ខណៈ​ស្តង់ដា​ជា​ច្រើន​ដែល​ប្រើ​នៅ​ក្នុង encoding of QR of Code។ នៅ​ខែ​តុលា​ឆ្នាំ​១៩៩៧ មាន​ការ​បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិ (AIM)។ នៅ​ខែ​មករា​ឆ្នាំ​១៩៩៩​គឺ​ឯកសារ JIS X0510។ នៅ​ខែ​មិថុនា​ឆ្នាំ​២០០០​គឺ​ឯកសារ ISO/IEC 180004។ និមិត្តរូប​នៅ​ក្នុង​ឆ្នាំ​២០០៥ គឺ​មាន​ពីរ​ប្រភេទ។

ការប្រើប្រាស់
ការ​ប្រើបា្រស់​នៅ​ក្នុង​សហគ្រាស ពួក​គេ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើ​ការ​ ផ្សព្វផ្សាយ ពីព្រោះ​ការ​ពេញនិយម​នេះ​បាន​ជម្រុញ​ឲ្យ​សហគ្រាស​មួយ​ចំនួន​ពេញ​ចិត្ត​ក្នុង ​ការ​ប្រើប្រាស់។ ជា​ទូទៅ QR Code គឺ​ផ្តោត​ទៅ​លើ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ ពីព្រោះ​មាន​ការ​បញ្ជូន​ទិន្ន័យ​រហ័ស​នៅ​តាម​ប្រព័ន្ធ​វេបសាយ។ ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​នេះទៅ វា​គឺ​មិន​ដែល​មាន​ការ​បរាជ័យ​ក្នុង​ការ​បញ្ជូន​ឯកសារ​ទេ។ ជា​លើក​ដំបូង​គឺ​គេ​បង្កើត​វា​សម្រាប់​ប្រើ​នៅ​ក្នុង​ចង្កឹះ​លេខ​ឡាន ប៉ុន្តែ​នៅ​ពេល​សព្វថ្ងៃ​នេះ​គឺ​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការ​បញ្ជូន​ សំបុត្រ ការ​កំសាន្ត ប្រើ​នៅ​ក្នុង​ទីផ្សារ ហើយ​ជា​ពិសេស​គឺ​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ​ដើម្បី​មើល​ព័ត៌មាន​ថា​ទីផ្សារ​ ធ្លាក់ចុះ ឬក៏​មិន​ធ្លាក់​ចុះ។ វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន។ ឧទាហរណ៍ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ការ​វិនិយោគ​ធនាគារជាតិ​គឺ​ប្រើ QR Code។
ប្រើនៅក្នុងទូរសព្ទ
QR Code ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ទូរសព្ទ​តាម​ប្រព័ន្ធ Googles ដោយ​ប្រើ Google Googles ឬក៏​ម៉ាស៊ីន barcode scanners។ វា​ក៏ត្រូវ​បាន​គេ​ប្រើ​ទៅ​លើ​ប្រព័ន្ធ​ទូរសព្ទ​អាយហ្វូន អាយភេដ អាយភត។ ហើយ​នៅ​ក្នុង​កម្មវិធី​រុករក​គឺ​ប្រើ​ជា​មួយ URI redirection ដើម្បីផ្ងើ metadata ភ្ជាប់​ប្រព័ន្ធ​អ៊ិនធឺណែត។ នៅ​ក្នុង​ប្រភេទ​ទូរសព្ទ Apple iOS គឺ​មិន​សូវ​ស្គាល់​ក្នុង​ការ​ប្រើ​ព័ន្ធ​អ៊ីនធឺណែត។

ការប្រើនៅក្នុងកាត
នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​គេ​ប្រើ​ទៅ​ជា​ម៉ាស៊ីនកាត តែម​ឬក៏​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ទៀត។ ឧទាហរណ៍ នៅ​ក្នុង​សហរដ្ឋអាមេរិក គឺគេប្រើ QR Code នៅ​ក្នុង​ប្រព័ន្ធ Google នៅ​ក្នុង​ឆ្នាំ​២០១១។

URLs
URLs ត្រូវ​បាន​គេ​ ប្រើ​នៅ​ក្នុង​ទីផ្សារ​ទូរសព្វ​ឆ្លាតវៃ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់។ ហើយ​បើ​ប្រើ​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណែត គឺ​វា​មាន​ល្បឿនលឿន ងាយ​ស្រួល​ប្រើ។ ផល​ប្រយោជន៍​របស់​វា​គឺ​ប្រើ​នៅ​ក្នុង​ទូរសព្ទ​វៃឆ្លាត​ដែល​មាន​ប្រព័ន្ធ​ អ៊ីនធឺណែត។

QR Code Virtual Stores
នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១១ មាន​ការ​សិក្សា​មួយ​អំពី​ការ​ប្រើ​ទូរសព្ទ​១៤​លាន​គ្រឿង​ដោយ​ប្រើ QR Code ឬក៏ barcode។ ប្រហែល​ជា​៥០%​នៃ​អ្នក​ប្រើ QR ឬក៏ bar code នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ហើយ​៣៩%​គឺ​សម្រាប់​កន្លែង​លក់​ឥវ៉ាន់ អ្នក​ប្រើ​មាន​ចំនួន​៥៣%​គឺ​ជា​បុរស ក្នុង​ចំណោម​នោះ​គឺ​ចាប់​ពី​អាយុ១៨ និង​១៤ឆ្នាំ។ ការ​ប្រើ QR Code គឺ​សម្រាប់​កន្លែង​លក់​ឥវ៉ាន់ ជា​ពិសេស​គឺ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង និង​អាសង់ទីន។

 

កន្លែងផ្ទុកទំនិញ
ចំនួន​នៃ​ទិន្ន័យ​ដែល​គេ​អាច​ផ្ទុក​បាន​នៅ​ក្នុង​ការ​ប្រើ​និមិត្ត QR Code គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​ទិន្ន័យ និង​បញ្ហា​តិច​ឬក៏​ច្រើន។

ការកែកំហុស
Codewords គឺ​ផ្ទុក ​ទិន្ន័យ​បាន​ច្រើន និង​ប្រើ​សម្រាប់​កែ​កំហុស នៅ​ពេល​ណា​មាន​បញ្ហា​កើត​ឡើង។ ការកែ​កំហុស​គឺ​មាន​កម្រិត​ខ្ពស់។ តារាង​នៅ​ខាង​ក្រោម​គឺ​សម្រាប់​កែ​កំហុស។ ដោយ​មាន​ការកែ​ឆ្នៃ Reed-Solomon code និង​ការ​ប្រើ 8-bit codewords ចំពោះ​អ្នក​ប្រើ​លក្ខណៈ​បុគ្គល​មិន​អាច​ប្រើ codewords លើស​ពី​២៥៥​បាន​ទេ។ ចាប់​តាំងពី​ប្រើ​និមិត្ត​សញ្ញា QR ដើម្បី​ផ្ទុក​ទិន្ន័យ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ញើសារ។ ប៉ុន្តែ QR មិន​អាច​ប្រើ​ក្នុង​ការ​ផ្ទុក​ទិន្ន័យ​ច្រើន​បាន​ទេ វា​គឺ​ប្រើ​បាន​ត្រឹមតែ​កម្រិត​៣០​ប៉ុណ្ណោះ។

Encoding
ការ​លុប​ព័ត៌ន​គឺ​ប្រើ​កម្រិត​កែ​កំហុស និង​ប្រើ​និមិត្ត​សញ្ញា។ Masking ត្រូវ ​បាន​គេ​ប្រើ​ដើម្បី​បំបែក​គំរូ​ទិន្ន័យ​ដែល​មាន​ការ​យល់ច្រឡំ ដូច​ជា​គេហទំព័រ​ខ្មៅ​គឺ​តែងតែ​ចេញ​មក​រំខាន​នៅ​ក្នុង​គេហទំព័រ​របស់​យើង​ កំពុង​មើល។ ការ​ផ្ញើ​សារ​គឺ​ត្រូវ​បាន​គេ​ដាក់​នៅ​ខាង​ឆ្វេង។

អាជ្ញាប័ណ្ណ
ការ​ប្រើ QR Code គឺ​ចាំបាច់​មាន​អាជ្ញាប័ណ្ណ។ QR Code ត្រូវ​បាន​គេបោះពុម្ព និង​ធ្វើ​ការ​កែលំអ​ទៅ​តាម​លក្ខណៈ​ស្តង់ដា ISO។ លោក​ដេនណូវេវ​គឺ​មាន​អាជ្ញាប័ណ្ណ​ផ្ទាល់​ខ្លួន​ក្នុង​ប្រើ QR Code។ នៅ​ក្នុង​សហរដ្ឋអាមេរិក អាជ្ញាប័ណ្ណ​ប្រើ QR Code ដែល​ធំ​ជាង​គេ​គឺ US5726435 ហើយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ​គឺ JP 2938338។ អាជ្ញាប័ណ្ណ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​គឺ EPO 0672994។ លោក​ដេនណូវេវ​គឺ​ប្រើ​អាជ្ញាប័ណ្ណ​នៅ​ក្នុង​ប្រទេស​បារាំង អង់គ្លេស និង​អាឡឺម៉ង់។ ពាក្យ QR Code ត្រូវ​បាន​លោក​ដេនណូវេវ​ចុះឈ្មោះ​ដើម្បី​ធ្វើ​ជំនួញ។ នៅ​ក្នុង​ប្រទេស​អង់គ្លេស​ការ​ប្រើ​អាជ្ញាប័ណ្ណ​គឺ​ប្រើ​លេខ E921775។

ការឆ្នៃពីអ្វីមួយ
Micro QR Code គឺ​តូច​ជាង QR Code ដែល​មាន​ស្តង់ដា ល្បឿន​នៃ​ការ​ប្រើ​គឺ​លឿន។ មាន​ទម្រង់​ខុស​គ្នា​អំពី Micro QR Codes។ Standard QR Code គឺ​មាន​ស្តង់ដា​ក្នុង​ដំណើរ​ការ​ប្រើ​នៅ​កម្មវិធី​ជា​ច្រើន។

គ្រោះថ្នាក់
Malicious QR Code ដោយ​មាន​ការ​បូកបញ្ចូល​ការ​ប្រើ​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​កុំព្យូទ័រ​របស់​ អ្នក​ប្រើ​មាន​បញ្ហា។ ការ​អនុវត្តន៍​បែប​នេះ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា “attagging”។ ការ​ប្រើ​ប្រភេទ​នេះ​គឺ​មាន​ភាព​ស្រួល​មេរោគ​ចូល​ក្នុង​កុំព្យូទ័រ។ ក្នុង​ការ​ប្រើ​ទៅ​លើ​ទូរសព្ទ​ឆ្លាតវៃ​គឺ​មាន​ម៉ាស៊ីន​ថត ប្រព័ន្ធ​អ៊ីនធឺណែត ក្នុង​ភ្ជាប់​ទិន្ន័យ។ មេរោគ​ទាំងអស់​នោះ​គឺ​ធ្វើ​ឲ្យ​គេហទំព័រ​របស់​យើង​កំពុង​ប្រើ​មាន​បញ្ហា អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំង ឬក៏​ទូរសព្ទ​រលត់​ជា​ដើម។

(ប្រពភ៖រៀនដើម្បីខ្មែរ)

Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com