សារព័ត៌មានកោះត្រល់

វិធីសាស្រ្តក្លាយជាអ្នកនិយាយដ៏ពូកែ

Saturday, June 8, 20130 comments


ការនិយាយនរណាក៏ចេះនិយាយដែរ​ លើកលែងតែមនុស្ស ដែលពុំអាចនិយាយបាន។  ប៉ុន្តែការនិយាយដែលប្រកបទៅដោយគតិបណ្ឌិត ដែលធ្វើឲ្យមហាជនទទួលស្គាល់វាមិន មែន​ជារឿងមួយដែលមានភាពងាយស្រួលនោះឡើយ ។​ ខាងក្រោមនេះជាដំណោះ ស្រាយ​​ដ៏ល្អ​ប្រសើរដែលធ្វើឲ្យអ្នកក្លាយទៅជាអ្នកដែលមានភាពប៉ិនប្រសប់ នៅក្នុងការ​និយាយ ៖

ចំណុចទី១.ប្រើប្រាស់ភ្នែកៈ ពេលដែលអ្នក ​ធ្វើការ​ឡើង​ និយាយ​ក្នុងចំណោមមនុស្ស​ជា​ច្រើនអ្នកត្រូវប្រើ​ប្រាស់​នូវ​ក្រសែ​ ភ្នែករបស់អ្នកឲ្យបានល្អ ដោយ​សម្លឹង​មើល​​ទៅអ្នក​គ្រប់​​គ្នា​ដោយសេចក្តីគោរព​និងមាន​ភាព​សមរម្យ អ្នកត្រូវ​សម្លឹង​ឆ្ពោះ​ទៅមុខត្រង់ហើយរេ​ឆ្វេង​ស្តាំ​​​ក្នុងកម្រិត ២៥​ដឺ​ក្រេ ។


ចំណុចទី២.កំណត់អំពីចំណុចសំខាន់ៗដែលអ្នកចង់និយាយៈ ពេលខ្លះអ្នកបាន ​ធ្វើ​ការ​​និយាយនូវសម្តីជាច្រើននៅក្នុងការនិយាយជាសាធារណៈ  ប៉ុន្តែបែរជាគ្មាន​ការចាប់​អារ​ម្មណ៍​ពីអ្នកស្តាប់ទៅវិញ  ដូចនេះអ្នកត្រូវតែកំណត់​ឲ្យបានច្បាស់ពីអ្វីដែលអ្នកត្រូវតែ​និយាយ ។ មាន​ន័យ​ថាគ្រប់ពាក្យ​សម្តី​របស់​អ្នក​ដែល​អ្នក​​និយាយ​ទៅ​ហើ​យ​ត្រូវតែ​មាន ​ប្រយោជន៍​សម្រាប់​អ្នក​ស្តាប់​អ្នក​និយាយ​ ។
ចំណុចទី៣ . និយាយឲ្យបានច្បាស់ៈ ភាសា និង សម្លេងដែលអ្នកនិយាយ អ្នកត្រូវ​តែ​ប្រាកដនៅក្នុងចិត្តថា វាមានភាពច្បាស់សមល្មមអាចទទួកយកបាន ធ្វើឲ្យគេអាចទទួល និង​ជ្រាបច្បាស់ពីអ្វីដែលយើងនិយាយ ។​ ​នៅពេល​ដែល​អ្នក​និយាយ​នៅ​ក្នុង​ចំណោម​អ្នក​ចូល​​រួម​​ជាច្រើន​អ្នក​​ត្រូវ​ តែនិ​យាយ​ឲ្យ​​បាន​ច្បាស់ ​ ​ដោយ​មិ​ន​​ត្រូវ​ញ៉ាំ​​របស់​អ្វី​​នៅ​ក្នុង​​មាត់​របស់​​​​​​អ្នក​​ឡើយ ។
ចំណុចទំ៤. កែតម្រូវនូវសម្តីរបស់អ្នកទៅតាមស្ថានភាពនៃអ្នកចូលរួមៈ  អ្នក​ត្រូវ​តែ​ដឹង​ឲ្យបានច្បាស់ថា អ្នកចូលរួមស្តាប់ការនិយាយរបស់អ្នកជានរណា ? មានកម្រិត​វប្បធម៌​បែប​ណា?​មានឋានៈតួនាទីជាអ្វី ?  តើសម្តី​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយបុគ្គលដែល​ឋានៈ​ខ្អស់​អ្នក​ត្រូវ​ប្រើ​ ប្រាស់​នូវស​ម្តី​បែប​ណា ? មានព្រះ​សង្ឃ​ចូល​រួម​អ្នក​ត្រូវ​ប្រើ​ប្រាស់​ភាសា​បែប​ណា ? ​អ្នក​ចូលរួម​របស់​អ្នក​ជាបុគ្គល​ដែលមាន ចំនេះ​ដឹង​ទាបជា​ង ជាបុគ្គល​ដែល​មានវ័យ​ទាបជាង​អ្នក​តើ​អ្នក​ត្រូវ​ប្រើ​ប្រាស់​​នូវសម្តីបែបណា ?
ចំណុចទី៥. កុំប្រើប្រាស់សម្លេងរបស់អ្នកនិយាយតែមួយបែបៈ ការប្រើប្រាស់ ​សម្លេង​វាពិត​ជាមានសារៈសំខាន់ណាស់  អ្នកត្រូវ​ចេះ​​ធ្វើការលើក​ដាក់សម្លេងរបស់អ្នកទៅតាម​ស្ថាន​​ភាពកាលៈទេសៈ និងពេលវេលាដោយផ្អែក​ទៅ​លើ​ស្ថាន​ភាព និងអារម្មណ៍​របស់​អ្នក​ចូល​រួម ។ អ្នក​ត្រូវ​ចេះ​វិធី​សាស្រ្តពញ្ញាក់អារម្មណ៍ដល់​អ្នក​ចូលរួម​របស់​អ្នក​​ឲ្យ ​ពួក​គេមាន​ការ​​ចាប់​​អារម្មណ៍ចំពោះ​ប្រធានបទ​ដែល​អ្នក​កំពុង​តែ​និយាយ ។
ចំណុចទី៦.មិនធ្វើការគាំទ្រៈ នៅ ​ពេ​ល​​​ដែល​​អ្នក​ចូល​រួម​រ​ប​ស់អ្នក​ប្រព្រឹត្តនូវ​សកម្មភាព  ឬ សម្តី​ដែលមិន​មានភាព​សម​រម្យ  ក្នុង​គោល​បំណង​ចង់​ធ្វើ​ឲ្យ​មានភាពវឹកវរ​នៅ​ក្នុង​​កម្មវីធី​អ​ធិប្បាយ​​ របស់​​អ្នក​​​​ អ្នក​មិន​ត្រូវ​ទទួល​​យក​​នូវទ​ង្វើ​នោះទេ​ តែអ្នក​ត្រូវធ្វើ​កា​រ​សម្រ​ប​សម្រួល​ដោយ​សន្និវិធី។
ចំណុចទី៧.និយាយឲ្យបានឮៈអ្នកចូល​រួម​របស់អ្នកនឹងអាច​ ស្តាប់ ​​​​ឮ​​​​នូវ​អ្វី​​ដែល​អ្នក​​បាន​អត្តាធិប្បាយប្រសិនបើអ្នកនិយាយបានឮ  ​និង ច្បាស់ល្អបើទោះបីជាពួកគេអង្គុយ​នៅ​កន្លែង​​​ដែលមានសភាពអ៊ូអរក៏ដោយ ។
ចំណុចទី ៨.មានភាពស្មោះត្រង់ ត្រូវនិយាយអំពីអ្វីដែលមានភាពវិជ្ជមាន និង​ត្រឹម​ត្រូវ ។
ចំណុចទី៩.ត្រូវមានភាពគួរសមៈ អ្នកត្រូវមានភាពគួរសមចំពោះការនិយាយស្តី គោរព​អ្នកចូលរួមរបស់អ្នក បើទោះបីជាអ្នកនោះមានកម្រិតការយល់ដឹង និង វ័យទាប​ជាង​យើង​ក៏ដោយ ។ ភាសា​របស់​អ្នក​ត្រូវ​ប្រាកដ​ថា​វា​ជាភាសា​ដែល​មិនបង្ក​ឲ្យ​មានភាព​មិនល្អ​ ចំពោះ​​​​ការ​អត្ថា​ធិប្បាយ​របស់អ្នក​ឡើយ ។មានន័យថាភាសាដែល​អ្នក​និយាយ​ទៅ​គឺ​ជា​ភាសា​បែប​​អ្នក​មានគំនិត​ប្រាជ្ញាជា​ បុគ្គល​  ដែលមានការ​យល់ដឹង​ខ្ពស់ជា​បុគ្គល​ដែលមាន​ក្រម​សីល​ធម៌​​​​​ល្អ ។
ចំណុចទី១០. ប្រើប្រាស់ដៃរបស់អ្នកៈ  ការប្រើប្រាស់កាយវិការរបស់អ្នកត្រូវសមស្រប​ជាមួយនូវសម្តីរបស់អ្នក ពេលខ្លះអ្វីដែលអ្នកនិយាយគេមានការពិបាកយល់ ប៉ុន្តែបើអ្នក​ពូកែ​ប្រើប្រាស់នូវកាយវិការ គេអាចមានការងាយយល់ជាង ។
ចំណុចទី១១.ចេះនិយាយអំពីរឿ​ងកំប្លែងឬពាក្យ​កំប្លែងៈ ​ នៅ​ ពេល​ដែល​អ្នកគិត​តែ​ពី​និយាយ​​ដោយមិនមានការលាយឡំនូវ ឧទាហរណ៍ ឬមិន​បានលើក​រឿងរ៉ាវណាមួយ​មក​បញ្ជាក់​​ពេល​​នោះ​អ្នក​​ចូល​រួម​​របស់​អ្នក ​​ប្រាកដ​​ជា​មាន​អារម្មណ៍​ធុញ​​ទ្រាន់​​ជាក់​​ជា​មិន​​ខាន​​ដូច្នេះ អ្នក​​ត្រូវ​ចេះ​រកនឹក​​រឿង​កំប្លែង​​ដើម្បី​ធ្វើ​​ឲ្យ​​មានបរិយា​កាសរឹត​តែ ​​រីក​រាយ​ឡើង ៕
                                                                                              រៀបរៀងដោយ៖ ស៊ុំ គឹមស៊ីញ
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com