សារព័ត៌មានកោះត្រល់

វៀតណាម​អន្តរាគមន៍​ទីផ្សារ​រូបិយប័ណ្ណ

Tuesday, June 18, 20130 comments


ក្រុង ហាណូយៈ ធនាគារ​រដ្ឋ​វៀតណាម​បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​អន្តរាគមន៍​ទីផ្សារ​រូបិយប័ណ្ណ​បរទេស​ដ៏​សម​ហេតុផល មួយ​ដើម្បី​បង្អង់​ការ​ធ្លាក់​ចុះ​ប្រាក់​ដុង​បណ្តាល​មក​ពី​កំណើន​តម្រូវ​ ការ​ប្រាក់​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​នាំ​ចូល។
ធនាគារ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​លើ​គេហទំព័រ​ របស់​ខ្លួន​កាល​ពី ម្សិលមិញ​ថា សម្រាប់​ផ្នែក​នៅ​សល់​ឆ្នាំ​២០១៣ អាជ្ញាធរ​រូបិយវត្ថុ​នឹង​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ចលនា​ រូបិយប័ណ្ណ​ព្រម​ទាំង​កម្រិត​នៃ​រូបិយប័ណ្ណ​បរទេស​របស់​ធនាគារ​ដើម្បី​ ចរាចរណ​ចូល​ក្នុង​ទីផ្សារ​ឲ្យ​ទាន់​ពេល​នឹង «​បណ្ដាញ​ផ្គត់​ផ្គង់​ប្រាក់​ដែល​គ្រប់​គ្រង​តាម​របៀប​មិន​តឹង​រ៉ឹង ដើម្បី​ត្រួត​ពិនិត្យ​លំហូរ​ចូល​សាច់​ប្រាក់​»។
ធនាគារ​កណ្ដាល​បាន​និយាយ​ថា ខ្លួន​នឹង​ព្យាយាម​ជួយ​រដ្ឋាភិបាល​ឆ្លើយ​តប​នឹង​អតិផរណា និង​ទិសដៅ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។
វៀតណាម​បាន​ចូល​រួម​ជាមួយ​ធនាគារ​កណ្ដាល​នៅ​ប្រទេស ឥណ្ឌូនេស៊ី និង​ឥណ្ឌា​ក្នុង​ការ​អន្តរាគមន៍​លើ​ទីផ្សារ​រូបិយប័ណ្ណ​ដើម្បី​ជួយ​ដល់​ រូបិយប័ណ្ណ​របស់​ខ្លួន​ដោយ​សារ​ការ​ស្មាន​ទុក​ថា ធនាគារ​កណ្ដាល​អាមេរិក​នឹង​ទប់​ស្កាត់​វិធានការ​លើក​ទឹក​ចិត្ត រូបិយវត្ថុ​ដែល​បាន​ទប់​ដល់​តម្រូវ​ការ​ទ្រព្យ​សកម្ម​សម្រាប់​លើ​ទីផ្សារ ដែល​កំពុង​រីក​ចម្រើន​នេះ។
លោក Thomas Harr ប្រធាន​យុទ្ធសាស្រ្ដ​ទីផ្សារ​នៅ​នៅ​ធនាគារ Standard Chartered Plc ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​តាម​ទូរស័ព្ទ​ថា៖ «​សម្ពាធ​លើ​ប្រាក់​ដុង​គឺ​ស្រប​ជាមួយ​នឹង​អ្វី​ដែល​កំពុង​មើល​ឃើញ​មាន​នៅ​ តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។ មាន​ការ​បារម្ភ​ជា​សកល​អំពី​ការ​ដក​ប្រាក់​របស់​វិនិយោគិន​ពី​អាស៊ី​។ វា​គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​របស់​កត្តា​ក្នុង​ស្រុក និង​កត្តា​ពិភពលោក»។
លោក​បាន​សង្កេត​ឃើញ​ពី​ឱនភាព​ពាណិជ្ជកម្ម របស់​វៀតណាម​ដែល​បាន​រីក​ធំ​ឡើង​រយៈ​ពេល​បួន​ខែ គិត​ត្រឹម​ខែ​ឧសភា​ពី​៩៣៦​លាន​ដុល្លារ​នៅ​ខែ​មេសា​ដល់​១,២​ពាន់​លាន​ដុល្លារ ​នៅ​ខែ​ឧសភា និង​៥៤៦​លាន​ដុល្លារ​នៅ​ខែ​មីនា។
តាម Bloomberg ប្រាក់​ដុង​ដែល​បាន​ខាត​បង់​ប្រហែល​០,៥​ភាគរយ​ចាប់​ពី​ថ្ងៃ​ទី៣០​ខែ​មេសា​ បាន​ធ្លាក់​ចុះ​០,១​ភាគរយ កាល​ពី​ម្សិលមិញ​មក​នៅ ២១ ០៣៣​ដុង​ក្នុង​មួយ​ដុល្លារ។
ធនាគារ​កណ្ដាល​បាន​អះអាង​ពី​គោល​បំណង​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ក្នុង ​ការ​កំណត់​ការ​ប្រែ​ប្រួល​ប្រាក់​ដុង​រហូត​ដល់​៣​ភាគរយ​នៅ​ឆ្នាំ​នេះ​។ ធនាគារ​និយាយ​ថា ខ្លួន​នឹង​ព្យាយាម​ជំរុញ​កំណើន​ឥណទាន​ពី​២,៩៨​ភាគរយ​ក្នុង​រយៈ​ពេល​៥ខែ រហូត​ដល់​១២​ភាគរយ នៅ​ចុង​ឆ្នាំ​២០១៣។
យោង​តាម​ទិន្នន័យ​បាន​ធ្វើ​ឡើង​ដោយ Bloomberg វិនិយោគិន​បរទេស​ជា​ច្រើន​បាន​លក់​ភាគ​ហ៊ុន​វៀតណាម​ច្រើន​ជាង​ពួក​គេ​បាន​ ទិញ​នៅ​ខែ​នេះ​ដែល​បាន​ដក​ប្រាក់​សុទ្ធ​ចំនួន​២៤,២​លាន​ដុល្លារ។
យោង​តាម​លោក Markus Rosgen អ្នក​វិភាគ​នៅ​ក្រុមហ៊ុន Citigroup Inc បាន​សរសេរ​នៅ​ក្នុង​របាយ​ការណ៍​ថ្ងៃ​ទី១៤ ខែ​មិថុនា​ដោយ​លើក​ឡើង​ថា​វិនិយោគិន​ជាច្រើន​បាន​ដក​ប្រាក់​២,១​ពាន់​លាន​ ដុល្លារ​ពី​អាស៊ី​កាល​ពី​សប្តាហ៍​មុន​ដែល​ជា​ចំនួន​ច្រើន​បំផុត​ចាប់​ពី​ខែ​ សីហា​ឆ្នាំ​២០១១​៕ PB​

(ភ្នំពេញប៉ុស្តិ៍)
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com