សារព័ត៌មានកោះត្រល់

ចិន សម្ពោធបើកឱ្យប្រើប្រាស់ ស្ពានវែងបំផុតលើពិភពលោក

Tuesday, June 18, 20130 comments


ស្ពានដែលវែង និងទូលាយបំផុតលើពិពភលោក ដែលមានសសរបង្គោលធំ ភ្ជាប់ជាមួយនឹងខ្សែពួរដ៏មាំ ចាប់ផ្ដើមបើកសម្ពោធហើយ នៅប្រទេសចិន ដែលចំពេលអស់ ៧ឆ្នាំក្នុងការសាងសង់វាឡើង។
ស្ពាន Jiaxing-Shaoxing Sea មានប្រវែង ១០គីឡូម៉ែត្រ ឆ្លងកាត់សមុទ្រ Hangzhou Bay ក្នុងទីក្រុង សាវស៊ីង (shaoxing) ប្រទេសចិន។ ស្ពាននេះនៅរឹងមាំបានដោយសារតែ បង្គោលដ៏ធំពីរ មានកំពស់ ២២៧ម៉ែត្រ បានដាក់សម្ពោធឲ្យ ប្រើប្រាស់កាលពីថ្ងៃទី២៨ ខែឧសភា ក៏ប៉ុន្តែស្ពាននេះទើបតែធ្វើហើយ១០០% នៅថ្ងៃច័ន្ទសប្ដាហ៍មុន។
ស្ពានដ៏វែងនេះសាងសង់ឡើង សំរាប់ឲ្យយាន្ដយន្ដគ្រប់ប្រភេទបើកបរក្នុងល្បឿន ៩៦.៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអ្នកថ្មើរជើង ម៉ូត៉ូ តែមិនអនុញ្ញាតឲ្យជិះ ឬ ដើរឆ្លងកាត់ឡើយ។ ស្ពាន Jiaxing-Xhaoxing Sea ចាប់ផ្ដើមពីផ្លូវ Maqing ក្នុងស្រុក Xiamen និងបញ្ចប់នៅទីក្រុង Longhai ខេត្ត Zhangzhou។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ស្ពានដ៏វែងបំផុតរបស់ប្រទេសចិននេះ?




Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com