ប្រេងកូឡា ដែលគេស្គាល់ជាទូទៅ ប្រើជួយបំបាត់អាការវិលមុខ
ខ្យល់ចាប់ ឈឺក្បាល ... នោះមិនត្រឹមតែ ជួយដល់សុខភាពទេ
វាថែមទាំងអាចជួយ ជម្រះស្នាមប្រឡាក់របស់ស្ករកៅស៊ូ ដែលជាប់នៅ
លើខោអាវ បានទៀតផង ។ នៅពេលខោអាវអ្នក ប្រឡាក់ជាប់ស្ករកៅស៊ូ
អ្នកត្រូវយកប្រេងកូឡា ត្រដុសនៅត្រង់ស្ករកៅស៊ូ ស្អិតៗនោះទៅ
មិនយូរប៉ុន្មាន ជ័ររបស់ស្ករគ្រាប់កៅស៊ូ ប្រាកដជាជ្រុះចេញពីខោអាវ
អស់មិនខាន រួចអ្នកក៏អាចយកខោអាវ ទៅបោកគក់អោយស្អាតបាន ។
ស្ករកៅស៊ូប្រឡាប់សំលៀកបំពាក់លែងជាកង្វល់ទៀត ចូរសាកល្បងទាំងអស់គ្នា តើវាពិតជាអាចធ្វើ
បានមែនទេ។ ចង់ដឹងទាល់តែសាកល្បង !