សារព័ត៌មានកោះត្រល់

កំពូលអ្នកសរសេរកម្មវិធី (Programmer) ទាំង៥

Thursday, June 13, 20130 comments

Programmer គឺជា​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​ការ​សរសេរ​កូដ ហើយ​ពួក​គេ​បង្កើត​កម្ម​វិធី​សម្រាប់​កុំព្យូទ័រ។ Programmer ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Coder, Developerនិង Software engineer។

ប្រសិន​បើ​ក្រឡេក​ទៅ​មើល​ប្រវត្តិ​សាស្ត្រ Ada Lovelace (Ada Augusta) គឺជា programmer ដំបូង​គេ និង គាត់​គឺ​ជា​សិស្ស​នៃ Charles Babbage។ Ada Lovelace បាន​សរសេរ​កូដ សម្រាប់ Analytical engine សម្រាប់ Charles Babbage។
នៅ​ក្នុង​ឆ្នាំ ១៩៧៣ Dennis Ritchie បាន​បង្កើត C programming language ដែល​ជា​កម្មវិធី​ដែល​មាន​ការ​ប្រើ​ជា​ច្រើន​ជុំវិញ​ពិភព​លោក​។
“ខ្ញុំគិ​តថា អ្នក​ទាំង​អស់​គ្នា គួរ​តែ​រៀន​របៀប​នៃ​ការ​សរសេរ​កម្ម​វិធី​កុំព្យូទ័រ ព្រោះ​វា​បង្រៀន​យើងអំពី​របៀប​គិត” – Steve Jobs
នៅ ​ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​កំពូល​អ្នក​សរសេរ​កម្មវិធី នៅ​ជុំវិញ​ពិភព​លោក ដែលបាន​ផ្លាស់​ប្តូរ​សម័យ​កុំព្យូទ័រ ដោយកសាង​កម្ម​វិធី​កុំព្យូ​ទ័រ និង ប្រព័ន្ធ​ប្រតិបត្តិការផង​ដែរ​។

១. Dennis Ritchie

 


Dennis Ritchie (1941-2011) គឺ​ជា​អ្នក​សរសេរ​កម្មវិធី ជន​ជាតិ​អា​មេរិច​។ គាត់​បាន​បង្កើត​ភាសា​កម្ម​វិធី C និង គឺ​ជា​ក្រុម​ស្ថាប​និក​ក្នុង​ការ​បង្កើត ប្រព័ន្ធ​ប្រតិ​បត្តិ​ការ Unix។ Dennis Ritchie បាន​បម្រើ​ការ​ងារ​នៅ Alcatel-Lucent និង Bell labs។
គាត់ ​បាន​ផ្លាស់​ប្តូរ​សម័យ digital ដោយ​បង្កើត​ភាសា​កម្ម​វិធី C។ Lisp, Visual Basic, Pascal, COBOL, Turbo pascal 7.0, PL/1, ADA, ភាសា​កម្ម​វិធី​ទាំង​នេះ​គឺ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ប្រើ​ភាសាកម្មវិធី C។ ភាសា​កម្ម​វិធី គឺ​ជា​ភាសា​ដ៏​ល្អ​បំផុតសម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​រៀន​ សរសេរ​កូដ​។
Dennis Ritchie និង Ken Thompson ដែល​ជា​មិត្ត​រួម​ថ្នាក់​របស់​គាត់ បានទទួល Turing award សម្រាប់​ការ​បង្កើត ប្រព័ន្ធ​ប្រតិបត្តិ​ការ UNIX នៅ​ក្នុងឆ្នាំ ១៩៨៣។

២.Mark Zuckerberg

កំពូលអ្នកសរសេរកម្មវិធី ទាំង៥
Mark Zuckerberg បាន​បង្កើត​គេហ​ទំព័រ Facebook នៅ​ពេល​ដែល​គាត់​មាន​អាយុ ២០ឆ្នាំ។ Mark និង មិត្ត​រួម​សាកល​វិទ្យាល័យ Hardward របស់​គាត់​បាន​ជួយ​ក្នុង​ការ​បង្កើត Facebook។ នៅពេល​ដែល Facebook ចាប់​ផ្តើមដំបូង គឺ​វាអាចប្រើ​បាន​សម្រាប់​តែសិស្សនៅក្នុងសាកល​វិទ្យា​ល័យ Hardward តែប៉ុណ្ណោះ។ គេហ​ទំព័រ Facebook ត្រូវបាន​សរសេរ​ឡើង​ដោយភាសា​កម្មវិធី C++ និង PHP។
Mark គឺ​ជាអ្នក​ដែលមានការ​ជក់​ចិត្ត​នឹង ការសរសេរ​កម្ម​វិធី និង កូដ​ជាខ្លាំង។ កាលពី​គាត់​នៅក្មេង គាត់បានបង្កើត messenger ដែល​មានឈ្មោះ​ថា Zucknet ដែល​អនុញ្ញាត​ឲ្យ chat ទៅកាន់​គ្រប់​កុំព្យូទ័រ​។ នៅក្នុង​ឆ្នាំ ២០០៣ គាត់​បានបង្កើត Facemash។

៣. Steve Wozniak

កំពូលអ្នកសរសេរកម្មវិធី ទាំង៥
Steve Wozniak គឺជា​អ្នក​វិទ្យា​សាស្ត្រ​កុំព្យូទ័រ និង អ្នក​សរសេរ​កម្ម​វិធី​នៅ​ក្នុង​ក្រុម​ហ៊ុន Apple Inc។
Steve Wozniak ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​បង្កើត Apple-1 និង Apple-2។ នៅ​កំលុង​ឆ្នាំ ១៩៧៦ Woz និង Jobs បានបង្កើត Hardware, រចនា Circuit Board និង ប្រព័ន្ធ​ប្រតិបត្តិ​ការ​សម្រាប់ Apple-1។ Apple 1 មាន​តម្លៃ​ប្រហែល $666។ បន្ទាប់​ពី Apple 1 Woz បាន​បង្កើត​កុំព្យូទ័រ ផ្ទាល់​ខ្លួន​ដែល​មាន color graphics ដោយ​ប្រើ BASIC programming language និង​ត្រូវបាន​ដាក់​ឈ្មោះ​ថា Apple 2។

៤. Bill Gates

កំពូលអ្នកសរសេរកម្មវិធី ទាំង៥
Bill Gates គឺ​ជា​ស្ថាប​និក​ក្រុម​ហ៊ុន Microsoft ដែល​ជា​ក្រុម​ហ៊ុន​បង្កើត Software ដ៏ធំបំផុតក្នុងពិភពលោក និង ជាសមាជិក​នៃប្រធាន Gates Foundation។
គាត់បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​ មួយនឹងកុំព្យូទ័រ នៅ​ពេល​ដែល​គាត់​មានអាយុ ១៣ឆ្នាំ​។ នៅ​ពេល​ដែល​គាត់​មាន​អាយុ ១៧ឆ្នាំ គាត់​បាន​បង្កើតក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះ​ថា Traf-o-data។ នៅ​ក្នុង​វ័យ ២០ឆ្នាំ គាត់​បានស្ថាបនា ក្រុម​ហ៊ុន Microsoft Inc។ គាត់ក៏បានបង្កើតប្រព័ន្ធ​ប្រតិបត្តិការ MS-DOS និង ប្រព័ន្ធ​ប្រតិបត្តិការ Window។

៥. Linus Torvalds

កំពូលអ្នកសរសេរកម្មវិធី ទាំង៥
Linus Torvalds គឺជា software engineer, hacker និង project coordinator។ នៅ​ក្នុង​ឆ្នាំ ១៩៩១ គាត់​បាន​ចេញ​ផ្សាយ Linux 0.11 ដែល​ត្រូវ​បាន​សរសេរ​ដោយ​ភាសា​កម្មវិធី C។ Linux គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ ដែល​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​។

តាម​ពិត​ទៅ​នៅ​កំពូល​អ្នក​សរសេរ​កម្ម​វិធី​នេះ មិន​មែន​មាន​ត្រឹម​តែ ៥​អ្នក​នេះ​ទេ នៅ​មាន​ជា​ច្រើន​ទៀត ដូច​ជា Larry page, Brin Sergy និង Bjane Stroustrup។
ប្រភព : didyk.inf
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com