សារព័ត៌មានកោះត្រល់

ទាក់ទងនារីតាមអនឡាញម៉េចទៅហ្ន៎?

Tuesday, June 18, 20130 comments


ក្រៅ​ពី​ចែក​រំលែក​ព័ត៌មាន​ និង​ចំណេះ​ដឹង​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម ​ពេល​ខ្លះ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន ដើម្បី​ស្វែង​រក​ទំនាក់ទំនង​ផ្អែម​ល្ហែម​តាម​​អនឡាញ។ អ្នក​ខ្លះ​ទទួល​បាន​ភាព​ជោគជ័យ​  ខណៈ​អ្នក​ជួប​​បរាជ័យ​រាប់​មិន​អស់ ក្នុង​ទំនាក់ទំនង​ភេទ​ផ្ទុយ​គ្នា​ក្នុង​ពិភព​អនឡាញ។ ​សម្រាប់​អ្នក​ឯកា​ ចង់​ដឹង​ទេ ធ្វើ​បែប​ណា​ទៅ​ទើប​អាច​ភ្ជាប់​ទំនាក់ទំនង​តាម​អនឡាញ​បាន?

ខាង ​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​មួយ​ចំនួន ដែល​អាច​ឲ្យ​ប្រិយមិត្ត​ដែល​អារម្មណ៍​ឯកា ចង់​ស្វែង​រក​ទំនាក់​ទំនង​ផ្អែមល្ហែម យក​ទៅ​ធ្វើ​ការ​អនុវត្ត​៖
1. រៀប​ចំ​ Profile ផ្ទាល់​ខ្លួន​ និង​ Profile Picture
Profile ផ្ទាល់​ខ្លួន​នៅ​លើ​​បណ្ដាញ​ទំនាក់ទំនង​សង្គម គឺ​បង្ហាញ​ពី​​កម្រិត​វប្បធម៌ និង​បែបបទ​នៃ​ចំណាប់​អារម្មណ៍​ក្នុង​ជិវិត​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​បាន​ទំនាក់ទំនង​ល្អ​លើ​បណ្តាញ​ទំនាក់​ទំនង​ សង្គម​អនឡាញ ចាំ​បាច់​យើង​ត្រូវ​ចេះ​រៀប​ចំ​ Profile ផ្ទាល់​ខ្លួនឲ្យ​បាន​ល្អ​ជា​មុន​សិន។ អ្វី​ដែល​ពិសេស​នោះ គឺ​ Profile Picture គួរ​តែ​ស្វែង​រក​រូបភាព​ណា ដែល​មាន​ភាព​ទាក់ទាញ ប៉ុន្តែ​មិន​មែន​ជា​រូប​ថត​កាល​ពី ដប់ម្ភៃ​ ឆ្នាំ​មុន​នោះ​ទេ។


2. មុន​នឹង​ចាប់ផ្តើម​និយាយ​ទៅ​កាន់​អ្នក​ណា​ម្នាក់
ជា ​ធម្មតា​ពេល​យើង​ចាប់​អារម្មណ៍​ទៅ​លើ​អ្នក​ណា​ម្នាក់​ យើង​តែង​តែ​ចូល​ទៅ​មើល Profile របស់​គេ។ កុំ​ព្យាយាម​ចុច​ Like រាល់ Status ឬ​ក៏​រូប​ថត​របស់​គេ​ ជា​ពិសេស​​រូប​ថត​ Sexy។ កុំ​ Post បទ​ចម្រៀង ឬ​ក៏​ Status ទៅ​លើ​ Profile គេ។ បើ​សិន​ជា​អាច​ សូម​ចុច​ Like រូប​ថត​ណាមួយ ដែល​មិន​មែន​ជា​រូប Sexy ​​​​។ មិន​គួរ Comment ទៅ​លើ​រូប​ទាំង​នោះ​ដោយ​បោះ​ពាក្យ​ដូច​ជា HOT! SEXY! BEAUTIFUL! នោះ​ទេ ព្រោះ​ថា​គេ​អាច​នឹង​គិត​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​តែ​ស្រី​ Sexy ដូច​ប្រុស​ដ៏​ទៃ​អញ្ចឹង។

3. ពេល​ចាប់​ផ្ដើម​បើក​ការ​សន្ទនា
ត្រូវ ​ធ្វើ​ខ្លួន​ឲ្យ​ខុស​ពី​អ្នក​ដ៏​ទៃ ដែល​តែង​តែ​និយាយ​ទៅ​កាន់​នាង​ថា ស្អាត សិចស៊ី គួរ​ឲ្យ​ស្រលាញ់​ ពេល​ដែល​ Chat ទៅ​នាង​លើក​ដំបូង។ ចូល​ទៅ​ឆែក​មើល Profile នាង តើ​នាង​ចូល​ចិត្ត​ធ្វើ​អ្វី ឬ​ក៏​ចូល​ចិត្ត​ញ៉ាំ​អ្វី។ បោះ​មួយ​ប្រយោគ​ទៅ​ក្នុង Inbox នាង​ ហើយ​ឃ្លា​នោះ​ត្រូវ​​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​នាង​ចូល​ចិត្ត​ដូច​ជា ខ្ញុំ​ក៏​ចូល​ចិត្ត​អាន​សៀវ​ភៅ​ពេល​ទំនេរ​ដែរ។ ពេល​នោះ​នាង​នឹង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​យើង​សរសេរ​ឃ្លា​នោះ​ទៅ​នាង បន្ទាប់​មក​នាង​ប្រាកដ​ជា​ឆ្លើយ​តប​មក​យើង​វិញ​ហើយ។ ការ​សន្ទនា​នឹង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ​ប្រសិន​បើ​យើង​​​និយាយ​ចំ​សាច់​រឿង​អ្វី​ដែល​នាង​ចូល​ចិត្ត។


4. កុំ​សួរ​ដេញ​ដោល​ពី​រឿង​ផ្ទាល់​ខ្លួន​នាង​ច្រើន​ពេក
ព្យាយាម ​និយាយ​ពាក្យ​បែប​កំប្លែង ធ្វើ​ឲ្យ​នាង​សើច​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជៀសវាង​និយាយ និង​សួរ​ដេញ​ដោល​ពី​រឿង​ផ្ទាល់​ខ្លួន​នាង​ហួសហេតុ​ពេក។ ប៉ុន្តែ​កុំ​និយាយ​បូរបាច់​ហួស​ហេតុ​​ច្រើន​ពេក។ កុំ​ផ្ដោះ​ផ្ដង​ពាក្យពេចន៍​ស្នេហា ខណៈ​អ្នក និង​នាង​មិន​ទាន់​បាន​ជួប​មុខ​គ្នា។



5. កុំ​បាក់​ទឹក​ចិត្ត
អ្នក ​ណា​ក៏​ដោយ​ ពេល​និយាយ​ទៅ​កាន់​នារី​ណា​ម្នាក់​ គឺ​មិន​សូវ​មាន​រឿង​អ្វី​និយាយ​ច្រើន​ទេ។ កុំ​ទុក​សំនួរ​ ឬ​ចម្លើយ​ចោល​ បើ​សិន​ជា​អស់​រឿង​អី​និយាយ ។ និយាយ​លា​នាង​ដោយ​ពោល​ពាក្យ ” ខ្ញុំ​នៅ​មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ ជួប​គ្នា​ពេល​ក្រោយ ” ។ ធ្វើ​បែប​នេះ នាង​នឹង​គិត​ថា​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​តែង​តែ​អនឡាញ គ្រប់​ពេល​វេលា​នោះ​ទេ អ្នក​នៅ​មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ​ទៀត ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

តើ ​ប្រិយមិត្ត​ធ្លាប់​បរាជ័យ​ក្នុង​ការ​ទាក់​ទង​នារី​តាម​អនឡាញ​ដែរ​ឬ​ទេ? ប្រសិន​បើ​ធ្លាប់ ​សូម​សាក​ល្បង​តាម​វីធី​ខាងលើ​​ម្ដង​មើល ក្រែង​ល​មាន​សង្ឃឹម​ជាង​មុន​បន្តិច !
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com