នេះគឺជាសំនួរមួយដែលតែងតែត្រូវបានចោទសួរឡើងនៅក្នុងសង្គមរស់នៅ
របស់យើងក្នុងពេលបច្ចុប្បន្ន
ហើយវាក៏ជាសំនួរមួយដែលមានចម្លើយជាច្រើន។
ពេលខ្លះគេបានលើកឡើងថា មនុស្សម្នាក់ៗត្រូវការទឹកក្នុង១ថ្ងៃ៨កែវ
ដែលនេះជាតម្រូវការចាំបាច់សម្រាប់មនុស្សភាគច្រើនក្នុងជីវិតប្រចាំ
ថ្ងៃរបស់គេ។ ប៉ុន្តែ បរិមាណទឹកដែលអ្នកត្រូវទទួលទាន
គឺវាមានការប្រែប្រួលទៅតាមកត្តាផ្សេងៗមួយចំនួនដូចជា ភេទ អាយុ
កម្រិតសកម្មភាព និងបរិស្ថានជុំវិញខ្លួនអ្នក។
ភេទ:
ជាទូទៅ
សម្រាប់បុរសពេញវ័យត្រូវការទទួលទានទឹកប្រមាណ១៣កែវក្នុងមួយថ្ងៃ
និង៩កែវសម្រាប់ស្ត្រីពេញវ័យ
ដែលនេះគឺជាការនែនាំរបស់វេជ្ជបណ្ឌិតជំនាញ។ បរិមាណទឹកទាំងនេះ
គឺត្រូវបានធ្វើការកំណត់
និងគណនាដោយផ្អែកទៅលើបរិមាណទឹកដែលត្រូវបានបាត់បង់ជាមធ្យមក្នុង
១ថ្ងៃ និងបរិមាណទឹកដែលជាតម្រូការចាំបាច់ដើម្បីទ្រទ្រង់រាង្គកាយ។
សម្រាប់ស្ត្រីមានគ៌ភឬ កំពុងទទួលការព្យាបាល
ពួកគេត្រូវការទឹកយ៉ាងតិច១០
ទៅ១៣កែវក្នុង១ថ្ងៃដើម្បីធ្វើការសងនូវការបាត់បងបរិមាណទឹកដែល
ផ្តល់ទៅអោយទារក។
អាយុ:
សម្រាប់កុមារ ដោយសារតែសារពាង្គកាយរបស់គេមានការលូតលាស់ខ្ពស់
ពួកគេត្រូវការទទួលទានទឹកយ៉ាងច្រើន
ដែលបរិមាណទឹកដែលពួកគេត្រូវការគឺផ្អែកទៅលើទម្ងន់ដែលគេមាន។
នៅពេលដែលមនុស្សកាន់តែមានវ័យចំណាស់
តម្រូវការបរិមាណទឹកគឺនឹងមានការធ្លាក់ចុះបន្តិចបន្តួច។
នៅពេលដែលអ្នកមានអាយុកាន់តែច្រើន
សារពាង្គកាយរបស់អ្នកនឹងចុះអន់ថយ
ដែលជាហេតុនាំអោយអ្នកមិនអាចដឹងបានថាអ្នកកំពុងតែខ្វះជាតិទឹក។
ដូចនេះអ្នកត្រូវតែធ្វើការប្រុងប្រយ័ត្ន
និងថែរក្សារសុខភាពអោយបានល្អ
ដោយធ្វើការទទួលទានទឹកអោយបានគ្រប់គ្រាន់ជាប្រចាំ។
កម្រិតសកម្មភាព:
កម្រិតសកម្មភាពរបស់អ្នកគឺជាកត្តាដែលសំខាន់បំផុត
ដែលអាចអោយអ្នកធ្វើការសម្រេចថាតើអ្នកគួរទទួលទានទឹកប៉ុន្មានក្នុង
មួយថ្ងៃ។ នៅអ្នកពេលដែលអ្នកធ្វើលំហាត់ប្រាណ
សារពាង្គកាយរបស់អ្នកនឹងបាត់បង់ជាតិទឹកកាន់តែច្រើនដូចជាការបញ្ចេញ
តាមរន្ធញើស
ដែលជាកត្តានាំអោយអ្នកត្រូវការទទួលទានទឹកច្រើនជាងធម្មតា។
សម្រាប់ការធ្វើលំហាត់ប្រាណតិចជាង៣០នាទី
អ្នកគួរតែទទួលទានទឹកបន្ថែម១ ឬ២កែវបន្ថែមជាចាំបាច់។
សម្រាប់ការធ្វើលំហាត់ប្រាណរយៈពេលយូរ ឬក៏ស្ថិតក្រោមអាកាសធាតុក្តៅ
អ្នកគួរទទួលទានទឹកបន្ថែមអោយបានយ៉ាងតិច៣កែវក្នុងមួយថ្ងៃ
ដើម្បីធ្វើការប៉ះប៉ូវនូវបរិមាណទឹកដែលបានបាត់បង់។
បរិស្ថាន:
បរិស្ថានជុំវិញខ្លួនអ្នកក៏ជាកត្តាដែលជះឥទ្ធិពលដល់បរិមាណទឹកដែល
អ្នកត្រូវការទទួលទានផងដែរ។
សម្រាប់អ្នកដែលស្ថិតក្នុងតំបន់ដែលមានអាកាសធាតុក្តៅ
ពួកគេត្រូវការទឹកច្រើនជាងធម្មតាដើម្បីបំពេញបរិមាណទឹកដែលបាត់
បង់តាមរន្ធញើស។ សម្រាប់អ្នកដែលស្ថិតនៅក្នុងរយៈកំពស់ខ្ពស់
ពួកគេត្រូវទទួលទានទឹកអោយបានច្រើនផងដែរ
ដោយសារតែកង្វះខាតបរិមាណអុកស៊ីសែននៅក្នុងបរិយាកាសក្នុងតំបន់នោះ
ដែលជាហេតុនាំអោយគេមានដំណកដង្ហើមច្រើនដងជាងធម្មតា
ហើយធ្វើអោយបរិមាណទឹកក្នុងសារពាង្គកាយបាត់បង់តាមដំណកដង្ហើមនេះ។
អការៈនៃការបាត់ជាតិទឹក: ទឹកមានសារៈសំខាន់ណាស់
សម្រាប់មនុស្សសម្រាប់អោយសារពាង្គកាយមានដំណើរការបានល្អ។
វាជាភ្នាក់ងារលាងជម្រះសារធាតុពុលក្នុងរាង្គកាយ
ហើយក៏ជាភ្នាក់ងារនាំសារធាតុចិញ្ចឹមសម្រាប់រាង្គកាយយើងផងដែរ។
នៅពេលដែលសារពាង្គកាយយើងមិនមានជាតិទឹកគ្រប់គ្រាន់
វានឹងធ្វើការផ្ញើសញ្ញាទៅអោយខួរក្បាលដែលនាំអោយមានអការៈដូចខាងក្រោម៖
- ឈឺក្បាល
-ស្រេកទឹក
- ស្ងួតមាត់
- សាច់ដុំចុះខ្សោយ
- អស់កម្លាំង
- វិលមុខ
ខណៈពេលដែលការស្រេកទឹកគឺជាសញ្ញាបញ្ចាក់ពីការតម្រូវការទឹក
អ្នកមិនគួររង់ចាំរហូតដល់ពេលមានសញ្ញាបែបនេះទើបទទួលទានទឹកនោះទេ
ដោយសារការស្រេកទឹកគឺជាអការៈដែលបញ្ចាក់ថាអ្នកកំពុងតែខ្វះជាតិទឹកទៅ
ហើយ។
ទោះបីអការៈស្រេកទឹកអាចធ្វើការព្យាបាលដោយសារការទទួលទានទឹកដ៏ដោយ
ការខ្វះជាតិទឹកកម្រិតខ្ពស់
អាចគម្រាមដល់ជិវិតមនុស្សគ្រប់រូបមិនថាក្មេង ឬចាស់នោះទេ៕


