សារព័ត៌មានកោះត្រល់

ម៉ោង២និង៥៥នាទី​រសៀល គឺជា​ពេលវេលា​ដែល​បុគ្គលិក​ខ្ជិល​បំផុត

Sunday, June 9, 20130 comments

ការស្ទង់មតិ​មួយ​នៅ​ចក្រភព​អង់គ្លេស និង​ត្រូវបាន​រាយការណ៍​ដោយ​កាសែត Daily Mail បានបង្ហាញ​ឲ្យ​ដឹងថា ម៉ោង២ និង៥៥រសៀល  គឺជា​ពេលវេលា​ដែល​បុគ្គលិក​មាន​ភាព​អសកម្ម​បំផុត​ក្នុង​ការងារ។
 
ពេលវេលា​នេះ គឺ​ពេលវេលា​ដែល​ក្រពះ​ត្រូវ​រំលាយ​អាហារ និង​ពេលដែល​ត្រូវ​ត្រៀម​រៀបចំ​ផែនការ​បន្ត ដូច្នេះ​មនុស្ស​ដែល​ត្រូវបាន​សម្ភាស​ភាគច្រើន​បាន​សារភាពថា ខ្លួន​បាន​ចំណាយពេល​វេលា​លើ​ហ្វេ​ស​ប៊ុ​ក និង​រៀបចំ​គម្រោង​ពេល​ល្ងាច។

ការស្ទង់មតិ​នេះ​គឺ​ធ្វើ​ជាមួយ​មនុស្ស​ប្រមាណ៤២០នាក់​ដោយ​ការិយាល័យ London Offices.com។ អ្នកផ្តល់​បទ​សម្ភា​សភា​គ​ច្រើន​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ឡើយ ដោយ​ពួកគេ​សារភាពថា បាន​ចំណាយ​ពេលវេលា​ភាគច្រើន​លើ​ហ្វេ​ស​ប៊ុ​ក ការទាក់ទង​គ្នា និង​រៀបចំ​គម្រោង​ពេល​ល្ងាច និង​វិស្សមកាល។

បុគ្គលិក​ម្នាក់​បាន​និយាយថា៖ «ខ្ញុំ​សារភាពថា ពេល​នាឡិកា​ជិត​ឈានចូល​ដល់​ម៉ោង១៥ ខ្ញុំ​បានចាប់ផ្តើម​ផ្តោតលើ​ការងារ​ឯកជន ដោយសារតែ​ក្រពះ​មិនសូវ​ធ្វើ​ទុក បន្ទាប់ពី​ញ៉ាំ​បាយ​រួច»។

តាម​លទ្ធផល​នៃ​របាយការណ៍ ខណៈដែល​ម៉ោង២និង៥៥នាទី​រសៀល​ជា​ម៉ោង​ដែល​មនុស្ស​ខ្ជិល​បំផុត​នោះ ម៉ោង១០និង២៦នាទី​ព្រឹក និង​ម៉ោង៤និង១៦នាទី ជា​ពេលវេលា​ដែល​មនុស្ស​បំពេញការងារ​បាន​ច្រើន​បំផុត។ អ្នក​ដែល​ផ្តល់​បទ​សម្ភាស​ភាគច្រើន​ក៏​ទទួលស្គាល់​ផងដែរ​ថា ពួកគេ​មិនសូវមាន​អារម្មណ៍​ធ្វើការ​ឡើយ​ក្នុង​រយៈពេល១៨នាទី មុន​ការចាកចេញ​ពី​ការងារ៕


(ប្រភព៖ថ្មីៗ)
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com