សារព័ត៌មានកោះត្រល់

ស្វែងយល់​ពី​កាកសំណល់​ថ្មពិល

Tuesday, June 11, 20130 comments


កាកសំណល់ពីថ្មពិល គឺជាកាកសំណល់មួយប្រភេទដែលមានគ្រោះថ្នាក់ ហើយ ការកែថ្ងៃ ឡើង​​វិញគឺជាជម្រើសដ៏ប្រសើរបំផុត។ ថ្មពិល ឬ អាគុយប្រើប្រាស់នៅ​តាម​ផ្ទះ​ធម្មតា​មាន​ផ្ទុក​នូវ​ សារធាតុគីមីដែលមានគ្រោះថ្នាក់ ដូច្នេះ​ហើយយើង​មិន​គួរបោះ​វា​ចូលទៅ​លាយ​ឡំជា​មួយ​សំរាម​ធម្មតាឡើយ។
* ថ្នពិល ឬ អាគុយដែលអាចបញ្ចូលភ្លើងបានមានផ្ទុកនូវធាតុលោហៈ ដែលមិន​គួរនឹងបោះ​ចោ​លទៅក្នុងសំរាមទូទៅឡើយ។
* វាគួរត្រូវបានបញ្ជូនត្រឡប់ទៅរោងចក្រដើម្បីធ្វើការបំផ្លាញចោល ឬ ធ្វើ​ការកែឆ្នៃនៅកន្លែង​ណាមួយសមស្រប។
* ទាក់ទងទៅកាន់រោងចក្រផលិតថ្មពិលឬ អាគុយនោះ​ដើម្បី​សួរយោបល់​អំពីការ​ទទួល​យកទៅកែឆ្នៃឡើងវិញ។
* ថ្មពិលធម្មតា ត្រូវបានផលិតឡើងដោយប្រើប្រាសថាមពលជាច្រើន ដូច្នេះ​ហើយ​ដើម្បីសន្សំសំចៃថាមពល គួរប្រើប្រាស់ប្រភេទថ្មពិលដែលអាចបញ្ចូលភ្លើងបាន។
* ថ្មពិលដែលអាចបញ្ចូលភ្លើងបានគឺថ្មពិលដែលល្អបំផុតសម្រាប់បរិស្ថាន ពីព្រោះវាអាចឲ្យយើងបញ្ចូលភ្លើងប្រើប្រាស់ច្រើនដង ដែល​បង្ក​ឲ្យមាន​កាក​សំណល់​តិចតួច។
(ប្រភព វិទ្យុ១០២)
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com