សារព័ត៌មានកោះត្រល់

រក​ឃើញ​​ទីក្រុងបុរាណ​​ក្នុង​​ព្រៃ​ក្រាស់​ភ្នំ​គូលែន

Saturday, June 15, 20130 comments


នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នក​បុរាណ​វិទ្យា​មក​​ពី​ប្រទេស​អូស្ត្រាលី ​មួយ​ក្រុម​បាន​រក​ឃើញ​ទីក្រុង​បុរាណ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ ​លាក់​ខ្លួន​អស់​ជាង​មួយ​​សហស្សវត្ស​ ក្នុង​ព្រៃ​ក្រាស់​​មួយ​កន្លែង​លើ​ភ្នំ​គូលែន​។
ប្រភព​ពី​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នេះ​បាន​ឲ្យ​ដឹង​ថា តាមរយៈ​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​រុករក​ពី​ចម្ងាយ ខ្លួន​បាន​រក​ឃើញ​ប្រាសាទ​ បុរាណ​មួយ​ដែល​មាន​ឈ្មោះ​ថា ​មហន្ទ្រភរវ៉ាន់ ​(Mahendraparvata) ​ដែល​​ត្រូវ​បាន​​ជឿ​ជាក់​ថា​ ​ជា​ផ្នែក​មួយ​ស្ថិត​នៅ​លើ​ទីតាំង​ទីក្រុង​បុរាណ​របស់​ប្រទេស​កម្ពុជា។ ប្រាសាទ​នេះ មាន​អាយុកាល​ជាង​ ១២០០ ​ឆ្នាំ​មក​ហើយ  ពោល​គឺ​វា​ត្រូវ​បាន​កសាង​ឡើង​មុន​សម័យកាល​​ដ៏​រុងរឿង​នៃ​អាណាចក្រ​អង្គរ​​ ទៅទៀត។   អ្នក​បុរាណវិទ្យា​មួយ​ក្រុម​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រាសាទ​មួយ​នេះ​បាន​កសាង​តាម​​រចនាបថ​បែប​​ហិណ្ឌូ និង​ព្រះពុទ្ធសាសនា​ក្នុង​អំឡុង​សម័យកាល​រីក​ចំរើន​នៃ​ចក្រភព​អង្គរ ​ដែល​ផ្ដើម​ឡើង​​ចាប​តាំងពី​ឆ្នាំ ៨០០ ទៅ​១,៤០០ នៃ គ.ស. ។
យោង​តាម​ ប្រសាសន៍​របស់​លោក Damian Evan​ នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាង​បុរាណវត្ថុ​របស់​សាកលវិទ្យាល័យ ស៊ីដនី​ប្រចាំ​ប្រទេស​កម្ពុជា ​ព្រម​ទាំង​​សហការី​មួយ​ក្រុម​ដែល​បាន​ចុះ​​ស្រាវជ្រាវ​ ក្នុង​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​​​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​កាំរស្មីឡាស៊ែរ​ ដើម្បី​បង្ហាញ​ផែនទី​ជួយ​រុករក​ប្រសាទ​ នេះ​នៅ​លើ​ភ្នំ​គូលែន​។ ជា​លទ្ធផល​នៃ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ទីតាំង​នោះ គឺ​ជា​គ្រោង​ឆ្អឹង​នៃ​ទីក្រុង​បុរាណ​មួយ​ក្នុង​អំឡុង​សម័យ​កាល​ដ៏​រុងរឿង​ នេះ។
លោក​បាន​បន្ត​ថា ម៉ាស៊ីន ​GPS  ដែល​បាន​ផ្ទុក​ជា​មួយ​នឹង​ទិន្នន័យ​បាន​ចង្អុល​បង្ហាញ​ពី​ទីតាំង​ដែល​ប្រសាទ ​បុរាណ​ចំនួន​ពីរ​ស្ថិត​នៅ​ ហើយ​ការ​ស្រាវជ្រាវ​នោះ​បាន​រក​ឃើញ​​ថា ​គ្មាន​ចម្លាក់​ថ្ម​ឬ​ឥដ្ឋ​នៃ​តួ​ប្រាសាទ​ទាំង​នោះ ​ត្រូវ​បាន​​​​បន្សល់​ទុក​នោះ​ឡើយ ​ហើយ​វា​ក៏​មិន​​ធ្លាប់​ត្រូវ​បាន​លូច​ពី​មុន​មក​ដែរ​អស់​រយៈកាល​ជា​ច្រើន​ សតវត្ស​មក​នេះ។
លោក​បាន​បញ្ជាក់​ទៀត​​ថា​ ការស្រាវជ្រាវ​នេះ មិន​ទាន់​អាច​កំណត់​បាន​​ពី​ទំហំ​ប្រា​សាទ​នេះ បាន​ទេ ហើយ​អ្វី​ដែល​បាន​ស្រាវជ្រាវ​កន្លង​ទៅ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ចំណុច​ កណ្ដាល​នៃ​ទីក្រុង​បុរាណ​មួយ​តែ​ប៉ុណ្ណោះ។ ​ដូច​ច្នេះ​ ក្រុម​របស់​លោក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​រក​ឲ្យ​ឃើញ​​​ឃើញ​នូវ​វិសាលភាព​កេរដំណែល​អារ្យធម៌​នេះ​បន្ត​ទៀត។ សូម​ចុច​ត្រង់​នេះ ដើម្បី​ទស្សនា​សកម្ម​ភាព​ស្រាវ​ជ្រាវ​របស់​​អ្នកបូរាណវិទ្យា​​អូស្រ្តាលី​​ពី​របកគំហើញ​នេះ។
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com