សារព័ត៌មានកោះត្រល់

តើ​អ្នក​កំ​ពុងតែ​​លួច​ស្រឡា​ញ់​គេ​មែន​​ទេ​?

Friday, June 14, 20130 comments


មានពេលខ្លះ​មនុស្ស​យើង​ម្នាក់ៗ​មិនអាច​យល់​ពី​ចិត្ត​របស់ខ្លួន​បានទេ ព្រោះថា​មានពេលខ្លះ​មាត់​របស់​អ្នក​បាន​និយាយថា​អ្នក​មិនបាន​ស្រឡាញ់​គេ​ទេ ប៉ុន្តែ​នៅ​វ​ពេល​ឃើញ​គេ​ដើរ​ជាមួយ​នារី​ដទៃ​ក៏មាន​អារម្មណ៍​មិន​សប្បាយចិត្ត​។ ចូរ សាកល្បង​ពិនិត្យមើល​អារម្មណ៍​ខ្លួន​ជាមួយនិង​ចំណុច​ខាងក្រោម​ដែល​​បាន​បង្ហាញជូន ៖
  1.  អ្វីៗ​សុទ្ធតែ​អស្ចារ្យ និង​ស្រស់ស្អាត​សម្រាប់​រូបគេ​៖ ពេលដែល​អ្នក​ចាប់ផ្ដើម​លួច​ស្រឡាញ់​គេ អ្នកនឹង​មើលទៅ​គេ​ឃើញតែ​អ្វីដែល​ល្អៗ​។ កាន់តែ​សម្លឹង កាន់តែ​ឃើញ​គេ​ល្អ គេ​ស្អាត គ្មាន​អ្នកណា​អាច​ល្អ​ដូច​គេ​បានឡើយ​។​
  2.  ចេះតែ​នឹកឃើញ​គេ​គ្រប់ពេលវេលា​៖ បើកភ្នែក​មិនទាន់ ចាប់ផ្ដើម​នឹក​ដល់​គេ​មុនគេ​បង្អស់ ទោះបី​ឃើញ​មុខ​គ្នា​រាល់ថ្ងៃ ក៏​អ្នកមាន​អារម្មណ៍​ថា ចង់​ឲ្យ​ឆាប់​ភ្លឺ នឹង​អាល​បាន​ទៅ​ជួប​មុខ​គេ បើ​មិន​អញ្ចឹង​អ្នក​ប្រហែល​មិនអាច​ធ្វើការ​អ្វី​បានឡើយ​។​ 
  3. គិតពី​គេ​ភ្លេច​គិតពី​ខ្លួនឯង​៖ អ្នក​រវល់​តែ​ខ្វល់​ពី​ការលំបាក​របស់គេ ទោះបី​គេ​មិនបាន​សុំ​ឲ្យ​ជួយ​ក៏​អ្នក​ឈឺឆ្អាល ទោះបី​គេ​ស្ដី​ឲ្យ ក៏​មិន​ខ្វល់​។ ឈឺឆ្អាល​ជាមួយ​គេ រហូត​ភ្លេច​គិតពី​ការលំបាក​ខ្លួនឯង​។​ 
  4. មាន​អារម្មណ៍​ភ័យ​ពេល​ជួប​មុខ​គេ​៖ ស្ទើរតែ​គ្រប់ពេល​តែងតែ​ចង់​ជួប​មុខ​គេ តែ​ពេល​បាន​ជួប​មុខ​គេ​បែរ​ជាមាន​អារម្មណ៍​ភ័យៗ ដូច​ចង់​ហោះ​ម៉េច​មិនដឹង​។ ទោះជា​យ៉ាងណា បើ​មិនបាន​ជួប​មុខ​គេ ប្រហែល​ញ៉ាំ​បាយ​មិន​ចូល​។​ 
  5. ចេះ​ច្រណែន និង​ចេះ​អន់ចិត្ត​៖ អ្នក​នឹងមាន​អារម្មណ៍​ចង់​ធ្វើ​ម្ចាស់​កម្មសិទ្ធិ​លើ​បេះដូង​របស់គេ តែ​អ្នក​មិនអាច​សម្ដែង​ឲ្យ​គេ​ដឹង​។ បើ​ពេលណា​អ្នក​បានឃើញ​គេ​និយាយ​ជាមួយ​មនុស្ស​ផ្ទុយ​ភេទ​ក្រៅពី​អ្នក អ្នក​នឹងមាន​អារម្មណ៍​ច្រណែន​មួយ​រំពេច​។​ 
  6. សំឡេង​គេ​ពីរោះ​ដូច​សារិកា​៖ រាល់ពេល​បាន​ស្ដាប់​គេ​និយាយ ដូច​បាន​ស្ដាប់​ចម្រៀង​មួយ​បទ​អីចឹង​។ អ្នក​ពេញ​ចិត្តនឹង​ស្ដាប់​គ្រប់​រឿង​ដែល​គេ​និយាយ ទោះ​វែង​ប៉ុណ្ណា​ក៏ដោយ​។​ 
  7. អួត​ប្រាប់​ពិភពលោក​ថា​គេ​ល្អ​៖ ពេល​អ្នក​លួច​ស្រឡាញ់​នរណាម្នាក់ អ្នកនឹង​និយាយ​ពី​គេ​ម្នាក់​នោះ​ប្រាប់​អ្នកដទៃ​ឲ្យ​ស្គាល់ និង​ដឹង​ពី​ចំណុច​ល្អៗ​របស់គេ​ឲ្យ​បាន​ច្រើន​។​ 
  8. ដេក​រមួល​លើ​គ្រែ​៖ ពេល​មិនទាន់​ចេះ​ស្រឡាញ់​គេ គ្រែ​របស់​អ្នក​ដូច​កំណាត់ឈើ​មួយ​ដុំ តែ​ដល់ពេល​ចេះ​លួច​ស្រឡាញ់​គេ​ភ្លាម ចាប់ផ្ដើម​ចេះ​អង្អែល​គ្រែ ភួយ ហើយ​គិតថា​មិនដឹង​មាន​ក្តី​សុខ​យ៉ាងណាទេ បើ​បាន​គេ​មក​គេង​លើ​គ្រែ​ជាមួយគ្នា​។​ 
  9. ភ្លេច​ពី​ការឈឺចាប់​ជាមួយ​សង្សារ​ចាស់​៖ បើ​អ្នក​ដែល​ធ្លាប់មាន​ការបែកបាក់​ជាមួយ​សង្សារ ហើយ​តែងតែ​នឹកឃើញ​ពី​ការឈឺចាប់​ទាំងនោះ តែ​បែរជា​ឥឡូវ​ស្ទើរតែ​ភ្លេចមុខ​សង្សារ​ចាស់ និង​ទង្វើ​របស់គេ​មកលើ​អ្នកនោះ មានន័យថា​ពេលនេះ​អ្នក​បាន​មើលឃើញ​អ្នកថ្មី​មក​ជំនួស​ក្នុង​បេះដូង​របស់​អ្នក​ហើយ​។​ 
  10. ចូលចិត្ត​ស្ដាប់​បទ​ចម្រៀង​បែប​ស្នេហា​៖ តាំងពី​មាន​អារម្មណ៍​លួច​ស្រឡាញ់​គេ​មក ចូលចិត្ត​តែ​ស្ដាប់​បទ​ចម្រៀង​ណា​ដែលមាន​លក្ខណៈ​មនោសញ្ចេតនា ស្នេហា​ផ្អែមល្ហែម​។ ពេលខ្លះ ពេលឮ​បទ​ណា​មាន​លំនាំ​ស្រដៀង​នឹង​រឿង​ខ្លួនឯង​នោះ កាន់តែ​ចូលចិត្ត​ស្ដាប់​បទ​នោះ ម្ង៉ៃ​រាប់សិប​ដង​។​ ​ 
តើ​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើនេះ មាន​ចំណុច​ណា​ដែល​អ្នក​កំពុង​តែមាន​វា​ដែរឬទេ​? ប្រសិនជា​អ្នក​កំពុង​តែមាន​ចំណុច​ទាំងនេះ មិនបាច់​គិត​ច្រើន​នោះទេ ព្រោះថា​ពេលនេះ​អ្នក​កំពុងតែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់គេ​ហើយ​។​ ​
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com